ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទម្លាប់ ៣ យ៉ាង ដែលតែងតែធ្វើឲ្យអ្នកស្ត្រេស និងតប់ប្រមល់
× ស្ត្រេស និងការតប់ប្រមល់ គឺជាបញ្ហាសុខភាពផ្លូវចិត្ត ដែលច្រើនកើតលើពលរដ្ឋកម្ពុជា ប៉ុន្តែ ពួកគាត់មិនបានដឹងថា ពួកគាត់កំពុងស្ថិតក្នុងសម្ពាធបែបនេះឡើយ។ បើអ៊ីចឹង តើគួរធ្វើដូចម្តេច ហើយថាតើ វាបណ្តាលមកពីបញ្ហាអ្វីខ្លះទៅ?
ស្ត្រេស កើតឡើងស្ទើរតែគ្រប់ពេល ហើយប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ គ្រប់គ្រងវាឲ្យបានល្អទេ វានឹងក្លាយទៅជាជំងឺរ៉ាំរ៉ៃ ហើយពិបាកក្នុងការព្យាបាល។
មូលហេតុដែលធ្វើឲ្យអ្នកស្ត្រេស និងតប់ប្រមល់ក្នុងចិត្ត ៖
១. វិភាគ ឬគិតគូខ្លាំងពេក
ឧទាហរណ៍ គ្រាន់តែទិញទូរស័ព្ទមួយសោះ អ្នកបែរជាដើរជ្រេតម្លៃគ្រប់ហាង គ្រប់គេហទំព័រ ឬមិនដឹងថា ត្រូវទិញថ្មី ឬទិញមួយទឹក ... ការគិតសាំក្នុងចិត្តបែបនេះញឹកញាប់ ក៏បណ្តាលឲ្យអ្នកស្ត្រេសផងដែរ។
២. យកការងារមកធ្វើនៅផ្ទះ
សម្ពាធការងារនៅកន្លែងមិនអស់ចិត្ត ហើយអ្នកក៏បន្ថែមវានៅក្នុងផ្ទះទៀតនោះ វានឹងធ្វើឲ្យអ្នក កាន់តែយ៉ាប់ហើយ។
៣. ភាពឯកា
ការគ្មានមិត្តភក្តិ ការសម្ងំនៅម្នាក់ ការមិនចេញដើរលំហែកាយញឹកញាប់ នឹងធ្វើឲ្យអ្នកកាន់តែស្ត្រេស និងមានសម្ពាធក្នុងចិត្តកាន់តែខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com