កីឡាអន្តរជាតិ
អន្តរជាតិ
Kante និង Alli ឈ្នះ​ពាន​កីឡាករ​ឆ្នើម PFA ប្រចាំឆ្នាំ​២០១៧
24, Apr 2017 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែបម្រើ N’Golo Kante និង Dele Alli បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម និង​កីឡាករ​យុវជន​ឆ្នើម​ប្រចាំឆ្នាំ​២០១៧​របស់​សមាគម Professional Footballers’ Association ក្នុង​ពិធី​ចែក​រង្វាន់​នៅ​សណ្ឋាគារ Grosvenor ក្រុង​ឡុង​ដ៍ កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ ។​



N’Golo Kante បាន​ក្លាយជា​ម្ចាស់​ពាន PFA Player of the Year ដោយ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​លើស​មិត្ត​រួម​ក្រុម Chelsea  ខ្សែបម្រើ Eden Hazard ខ្សែប្រយុទ្ធ Harry Kane របស់ Tottenham, Romelu Lukaku របស់ Everton, Zlatan Ibrahimovic របស់ Manchester United និង​ខ្សែបម្រើ Alexis Sanchez របស់ Arsenal​។​

​ខ្សែបម្រើ​សញ្ជាតិ​បារាំង Kante បាន​ក្លាយជា​កម្លាំង​ដ៏​សំខាន់​របស់ Chelsea នៅ​រដូវ​កាល​នេះ បន្ទាប់ពី​រូបគេ​បាន​ជួយ​ឲ្យ Leicester City លើក​ពាន Premier League ជា​ប្រវត្តិសាស្ត្រ កាលពី​រដូវ​កាល​មុន​។​

​ជាមួយគ្នានេះ ផងដែរ ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស Dele Alli ដែល​លេង​ឲ្យ​ក្លិប Tottenham Hotspur បានឈ្នះ​ពាន​កីឡាករ​យុវជន​ឆ្នើម PFA Young Player សម្រាប់​រយៈពេល​២​ឆ្នាំ​ជាប់ៗ​គ្នា​។ នៅ​រដូវ​កាល​នេះ Alli បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៦​គ្រាប់​ឲ្យ Tottenham ក្នុងនាម​ជា​កីឡាករ​ដែល​មិន​លេង​នៅ​តំបន់​ប្រយុទ្ធ តែ​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើនជាងគេ​។​

​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្លិប Manchester United លោក David Beckham ទទួលបាន​ពានរង្វាន់  PFA Merit Award ចំពោះ​ស្នាដៃ​ដែល​គាត់​បាន​បំពេញ​សម្រាប់​ក្លិប និង​ប្រទេសជាតិ​។​

​ដោយឡែក កីឡាការិនី Lucy Bronze ដែល​លេង​ឲ្យ​ក្លិប Manchester City បានឈ្នះ​ពាន Women’s Player of the Year ខណៈ​កីឡាការិនី Jess Carter នៃ​ក្លិប Birmingham ឈ្នះ​ពាន Women’s Young Player of the Year​។ អតីត​កីឡាការិនី Arsenal និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស  Kelly Smith MBE ទទួលបាន​ពាន PFA Special Achievement Award៕


N’Golo Kante បាន​ក្លាយជា​ម្ចាស់​ពាន PFA Player of the Year



ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស Dele Alli ដែល​លេង​ឲ្យ​ក្លិប Tottenham Hotspur បានឈ្នះ​ពាន​កីឡាករ​យុវជន​ឆ្នើម PFA Young Player


អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្លិប Manchester United លោក David Beckham ទទួលបាន​ពានរង្វាន់  PFA Merit Award


កីឡាការិនី Lucy Bronze ដែល​លេង​ឲ្យ​ក្លិប Manchester City បានឈ្នះ​ពាន Women’s Player of the Year



កីឡាការិនី Jess Carter នៃ​ក្លិប Birmingham ឈ្នះ​ពាន Women’s Young Player of the Year​



អតីត​កីឡាការិនី Arsenal និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស  Kelly Smith MBE ទទួលបាន​ពាន PFA Special Achievement Award


Tag:
 PFA Player of the Year
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com