ជាតិ
មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ទឹកកក នៅ​រតនគិរី
24, Apr 2017 , 9:39 pm        
រូបភាព
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ពន្យល់​ពី​មូលហេតុ​បាតុភូត​ភ្លៀង​ធ្លាក់​ទឹកកក ដែល​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមេសា នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី​។ បាតុភូត​នេះ​កើតឡើង​ដោយសារ​កម្រិត​សីតុណ្ហភាព​អតិបរមា ក្នុង​បរិយាកាស​ថយចុះ​យ៉ាងគំហុក​។  នេះ​បើតាម​ការពន្យល់​របស់​ក្រសួង​ធនធានទឹក ដែល​បាន​បន្តថា នៅពេល​ភ្លៀង ខ្យល់​បក់បោក​បញ្ច្រាសទិស មាន​ល្បឿន​លឿន​ខ្លាំង  ធ្វើ​ឲ្យ​ធូលី និង​សារធាតុ​មួយចំនួន​ប៉ើង​ឡើងទៅ​ក្នុង​បរិយាកាស ហើយ​ខ្យល់​នេះ​ក៏​នាំយក​នូវ​ម៉ាស​ខ្យល់​ត្រជាក់​លើ​ផ្ទៃដី ទៅកាន់​បរិយាកាស​ដែរ ដែល​ជំរុញ​ឲ្យ​មាន​អុកស៊ីតកម្ម​រហ័ស ទៅលើ​អ៊ី​តករ​ក្នុង​បរិយាកាស បង្ក​ឲ្យ​ចំហាយ​ទឹក និង​សមាសធាតុ​ចម្រុះ​ក្នុង​ខ្យល់ ដែល​ងាយ​កក​ជា​ដុំ​ទឹកកក និង​ធ្លាក់​មកកាន់​ផែនដី​។



​បន្ទាប់ពី​មាន​បាតុភូត ភ្លៀង​ធ្លាក់ លាយឡំ​នឹង​ដុំ​ទឹកកក នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៤ ខែមេសា​នេះ បានចេញ​សេចក្តីពន្យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​បាតុភូត​នេះ​កើតឡើង​។

​ភ្លៀង​លាយឡំ​នឹង​ការធ្លាក់​ដុំ​ទឹកកក​នេះ កើតឡើង​ដោយសារ​កម្រិត​សីតុណ្ហភាព​អតិបរមា ក្នុង​បរិយាកាស​ថយចុះ​យ៉ាងគំហុក​។ នេះ​ជាការ​ពន្យល់​របស់​តាម​ក្រសួង​ធនធានទឹក ដែល​បន្តថា ខ្យល់​បក់បោក​បញ្ច្រាសទិស​មាន​ល្បឿន​លឿន ខ្លាំង ធ្វើ​ឲ្យ​ធូលី និង​សារធាតុ​ម​យ​យ​ចំនួន​ប៉ើង​ឡើងទៅ​ក្នុង​បរិយាកាស​។ ខ្យល់​នេះ ក៏​នាំយក​នូវ​ម៉ាស​ខ្យល់​ត្រជាក់ ទៅកាន់​បរិយាកាស​លើ​ផ្ទៃដី ដែល​ជំរុញ​ឲ្យ​មាន​អុកស៊ីតកម្ម​រហ័ស ទៅលើ​អ៊ី​តករ​ក្នុង​បរិយាកាស បង្ក​ឲ្យ​ចំហាយ​ទឹក និង​សមាសធាតុ​ចម្រុះ​ក្នុង​ខ្យល់ ដែល​ងាយ​កក​ជា​ដុំ​ទឹកកក និង​ធ្លាក់​មកកាន់​ផែនដី​ភ្លាមៗ​។ បាតុភូត​នេះ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ឲ្យ​ឈ្មោះថា Invertion​។

​ក្រសួង​ធនធានទឹក ក៏បាន​គូស​បញ្ជាក់ដែរថា ដោយហេតុថា ដុំ​ទឹកកក​ដែល​ធ្លាក់​មកជា​មួយ​ភ្លៀង កើតឡើង​ពីស​មា​ធាតុ​ចម្រុះ​ដូចនេះ គួរ​កុំ​យក​ដុំ​ទឹកកក​នេះ​ទៅ​បរិភោគ ព្រោះ​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ហើយ​ទឹកភ្លៀង​ក៏មាន​កម្រិត​ជាតិ​អាស៊ីត​ខ្ពស់​ដែរ​។

​កាលពី​ថ្ងៃទី​២២-២៣ ខែមេសា នៅតាម​បណ្ដា​ខេត្ត​មួយចំនួន បានទទួល​រង​នូវ​ឥទ្ធិពល​ភ្លៀង​កក់ខែ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់  ដោយ​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះសម្បែង អគារសិក្សា និង​មាន​មនុស្ស ៣ នាក់​ស្លាប់​។  ក្នុងករណី​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់ នៅ​ថ្ងៃទី​២២ មេសា នា​ខេត្តកំពង់ចាម បាន​បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៩​ខ្នង រង​នៅ​ការខូចខាត​។​

​ភ្លៀង​កក់ខែ និង​ខ្យល់​កន្ត្រាក់ បាន​បណ្ដាល​ឲ្យ​មនុស្ស ៣​នាក់​ស្លាប់ ខូចខាត​ផ្ទះសម្បែង អគារសិក្សា និង​រលំ​បង្គោល​ភ្លើង​មួយចំនួន​។​

​កាលពី​ថ្ងៃទី​១៩ មេសា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា នៅតាម​រាជធានី​-​ខេត្ត​មួយចំនួន ពិសេស​ខេត្តបាត់ដំបង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប អាច​ប្រឈម​នឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​កើតមានឡើង​នៅពេល​មេឃ​ភ្លៀង ចាប់ពី​ថ្ងៃទី​២៣-២៩ មេសា​៕


Tag:
 អាកាសធាតុ​
 ​ ភ្លៀង​ធ្លាក់​ទឹកកក​
© រក្សាសិទ្ធិដោយ thmeythmey.com