ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាជ្ញាធរ​មិន​យល់​ទាស់​ចំពោះ​សមាជ CNRP នៅ​ថ្ងៃស្អែក​ឡើយ ប៉ុន្តែ​ភ្ជាប់​ការណែនាំ​មួយចំនួន​
24, Apr 2017 , 8:20 pm        
រូបភាព
ដោយ: ថ្មីៗ
​អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួន ស្រេង បាន​ឆ្លើយតប​ជា​វិជ្ជមាន ទាក់ទង​នឹង​សេចក្តីជូនដំណឹង​ពី​ការធ្វើ​សមាជ​វិសាមញ្ញចាប់ពី​ម៉ោង​៨ ដល់​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃទី​២៥ ខែមេសា នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ​ដោយមាន​មនុស្ស​ចូលរួម​ប្រមាណ​១០០០​នាក់​។



​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​លោក ម៉ន ផល្លា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ឃួន ស្រេង បាន​អះអាងថា រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​យល់​ទាស់​នោះឡើយ​។​

​ជាមួយគ្នានេះដែរ លោក ឃួន ស្រេង បានស្នើ​ឲ្យ​អ្នករៀបចំ​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ដោយ​មិនត្រូវ​សង់រោង​ពិធី​លើ​ចិញ្ចើមផ្លូវ មិនត្រូវ​បិទផ្លូវ​សាធារណៈ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការធ្វើ​ចរាចរណ៍ និង​កុំ​យក​កម្មវិធី​នេះ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​នាំ​ឲ្យ​មាន​ហិង្សា​៕


Tag:
 សមាជ
  CNRP
  សាលារាជ​ធានី
© រក្សាសិទ្ធិដោយ thmeythmey.com