ជាតិ
​ទីប្រឹក្សា​រដ្ឋ​ចិន លោក Yang Jiechi នឹង​មក​បំពេញ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​កម្ពុជា​
24, Apr 2017 , 11:49 pm        
រូបភាព
លោក Yang Jiechi (ស្តាំ) និងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាពិធីសម្ពោធផ្ទះវប្បធម៌ចិន កាលពី​ចុងឆ្នាំ២០១៤
លោក Yang Jiechi (ស្តាំ) និងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាពិធីសម្ពោធផ្ទះវប្បធម៌ចិន កាលពី​ចុងឆ្នាំ២០១៤
ដោយ: ថ្មីៗ
លោក Yang Jiechi ទីប្រឹក្សា​រដ្ឋ​ចិន នឹង​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ (​ទី​២៧-២៨ ខែមេសា​) ដោយ​លោក​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន លើក​ទី​៤ ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​។​



​យោងតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang ដែល​ដកស្រង់​សម្តី​ដោយ china.org.cn ទស្សនកិច្ច​នេះ នឹង​ពង្រឹង​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​កាន់តែខ្លាំង​រវាង​មហាមិត្ត​ទាំងពីរ ជាពិសេស​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​ចិន ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១០ ។​

​លោក ហោ ណាំហុង ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​ខាង​កម្ពុជា បានលើកឡើង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នេះ គឺ​មិន​គ្រាន់តែ​បម្រើ​ផលប្រយោជន៍​ជា​មូលដ្ឋាន​សម្រាប់​ប្រជាជន​ទាំងពីរ​ប្រទេស​ទេ តែ​វា​ជាការ​រួមចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព ស្ថេរភាព និង​អភិវឌ្ឍន៍​សម្រាប់​តំបន់​ផងដែរ​៕



Tag:
 លោក Yang Jiechi
  លោក ហោ ណាំហុង
© រក្សាសិទ្ធិដោយ thmeythmey.com