ពីនេះ ពីនោះ
តើ​ពាក្យ «​ទេសចរ និង ទេសចរណ៍​» ខុសគ្នា​ដូចម្តេច​?
25, Apr 2017 , 7:30 am        
រូបភាព



​ការប្រើប្រាស់​នូវ​ពាក្យ «​ទេសចរ​» និង ពាក្យ «​ទេសចរណ៍​» មិន​ដូចគ្នា​ទេ​។ ពាក្យ «​ទេសចរ​» ត្រូវបាន​ប្រើប្រាស់ ដោយ​សំដៅ​ទៅលើ​មនុស្ស​។ រីឯ ពាក្យ «​ទេសចរណ៍​» វិញ គឺ​សំដៅ​ទៅលើ​សកម្មភាព​នៃ​ការដើរ​កម្សាន្ត នៅ​កន្លែង​ណាមួយ​។

​វចនានុក្រម សម្តេច ជួន ណាត ពន្យល់ថា «​ទេសចរ​» គឺជា​ជន​អ្នកធ្វើដំណើរ​លំហែ​កម្សាន្ត​។ ឧទាហរណ៍​ថា​៖«​ជា​រៀងរាល់ឆ្នាំ ទេសចរ​បរទេស​រាប់​លាន​នាក់ បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​។ អ្វីដែល​គួរ​ឲ្យ​ទាក់ទាញ​និង​ចាប់អារម្មណ៍​ជាងគេ សម្រាប់​ពួក​ទេសចរ​បរទេស​ទាំងនោះ គឺ​ប្រាសាទបុរាណ​របស់​ខ្មែរ ជាពិសេស​ប្រាសាទ​អង្គរ​វត្ត​»​។​

​ចំណែកឯ «​ទេសចរណ៍​» គឺជា​ការធ្វើដំណើរ​កម្សាន្ត​លំហែចិត្ត​នៃ​ជនបរទេស​។ នេះ​ជាការ​ពន្យល់​នៅក្នុង​វចនានុក្រម សម្តេច ជួន ណាត ដដែល​។ ឧទាហរណ៍​ថា​៖«​វិស័យ​ទេសចរណ៍ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ ដែល​អាច​ពង្រឹង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​»៕  

Tag:
 ពន្យល់ពាក្យ
  ទេសចរនិងទេចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com