ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហើម​ដៃជើង ក្រោយពី​ត្រូវរបួស អ្នក​គួរ​ធ្វើ​បែបណា​?
17, Jun 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការរង​របួស អាចមក​ដោយ​គ្មាន​ការអញ្ជើញ​នោះឡើយ​។ ដើរ​ចុះ​ជណ្តើរ ក៏​អ្នក​អាច​របួស ឬ​ហើមជើង ទាត់​បាល់ ក៏​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ការ​ហើមជើង​ផងដែរ​។​



​តើ​អ្នក​គួរ​ធ្វើ​បែបណា ក្រោយពេល​រងរបួស ហើយ​ហើម​ដៃជើង​នោះ​?

១. ស្អំ​នឹង​ក្រណាត់​ត្រជាក់​
​វា​អាច​នឹងធ្វើ​ឲ្យ​ស្រក់​ហើម បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ អ្នក​អាច​យក​ទឹកកក​រុំ​នឹង ក្រណាត់​ស្អាត ឬ​កន្សែង រួច​យកមក​ស្អំជើង​ឲ្យ​បាន​បួន​ប្រាំ​នាទី ក្នង​រយៈពេល​ពីរ​បី​ម៉ោង​ម្តង​។​

២. លើក​ឲ្យ​ខ្ពស់​
​អ្នក​គួរតែ​លើកដៃ ឬ​ជើង​ដែល​ហើម​នោះ ឲ្យ​ខ្ពស់ជាង​បេះដូង​របស់​អ្នក ដើម្បី​កាត់បន្ថយ​ការ​ហូរឈាម​ទៅកាន់​ជើង ដែល​នាំ​ឲ្យ​វា​កាន់តែ​ហើម​។​

៣. អ្នក​អាច​ពាក់​បង់​រុំ ឬ​ប្រដាប់​ទប់ តាម​គ្រូពេទ្យ​នាំ​
​ក្នុងករណី​មួយចំនួន គ្រ​ពេទ្យ​អាច​នឹង​រុំ ឬ​ប្រើ​ប្រដាប់​ពាក់​នានា ដើម្បី​ជួយ​ឲ្យ​ដៃជើង​របស់​អ្នក​លែង​សូវ​មាន​ចលនា និង​កាត់បន្ថយ​ការ​ហើម​។​

៤. ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ​
​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយទៀត គឺ​ត្រាំ​នៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ឲ្យ​បាន ២០ នាទី​ក្នុង​មួយថ្ងៃ ដើម្បី​បំបាត់​ការឈឺចាប់ និង​ហើម​។ ប៉ុន្តែ បើ​របួស​នោះ​ដាច់​រលាត់​ខ្លាំង មាន​ខ្ទុះ ឬ​ឈាម អ្នក​មិនគួរ​ធ្វើបែបនេះ​ឡើយ​។​

៥. ញ៉ាំ​ថ្នាំ និង​ធ្វើតាម​វេជ្ជបញ្ជា​
​គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ឲ្យ​អ្នក សម្រាក និង​មិន​ធ្វើ​ចលនា ហើយ​លេបថ្នាំ ដូច្នេះ អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​ធ្វើតាម​ការណែនាំ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com