ជាតិ
ពីនេះ ពីនោះ
មានរឿង​ក្នុង​គ្រួសារ​មិនគួរ​បរិហារ​តាម Facebook! ​
21, Nov 2020 , 12:59 pm        
រូបភាព
ដោយ:


​កំណាព្យ​បទ ព្រហ្មគីតិ​


-​ថ្លាថ្លែង​រៀបរាប់​ទុក្ខ តាម facebook ដើម្បី​អ្វី​
​ប្រពន្ធ​អន់ចិត្ត​ប្តី កូនប្រុស​ស្រី​ខឹង​ឪ​ម៉ែ​។​

-​មេ​កើយ​ខឹង​កូនចៅ បុគ្គលិក​ក្តៅ​ខឹង​ថៅកែ​
​ខ្លះ​ត្អូញ​រឿង​ប្រាក់ខែ​    ​រៀបរាប់​ស្នេហ៍​ខកបំណង​។​

-​ខ្លះ​ស្តី​ដោយ​ច្រណែន ហួស​ព្រំដែន​ដល់​ឌឺដង​
​ឈ្លោះ​គ្នា​នឹង​ប្អូន​បង​    ​រឿង​យើង​ចង​គួរ​ចេះ​ស្រាយ​។​

-​រឿងរ៉ាវ​ក្នុង​គ្រួសារ​    ​មិនគួរណា​មក​បរិយាយ​
​ឲ្យ​គេ​share​ផ្សព្វផ្សាយ សើច​សប្បាយ​ចម្អក​ឲ្យ​។​

-​មានរឿង​ដូចគ្នា​ទេ តែ​ខ្លះ​គេ​គិត​មុខក្រោយ​
​ខឹង​យ៉ាងណាក៏ដោយ មិន​ឲ្យ​ធ្លោយ​បែក​ខ្ចរខ្ចាយ​។​

-​គួរ​ចេះ​ទប់​កំហឹង​    ​គេ​មិនដឹង​កុំ​ប្រឹង​ផ្សាយ​
​រួម​គិត​ពិត​អាច​ស្រាយ ល្មម​ឈប់​ផ្សាយ​អន​ឡាញ​ទៅ​?

និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!


© រក្សាសិទ្ធិដោយ thmeythmey.com