ជាតិ
ឯកសារ​៖ អ្នកកាសែត​ខ្មែរ​ធ្លាប់​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​២​សប្តាហ៍​នា​ឆ្នាំ​១៩៦៤
12, Aug 2019 , 12:29 pm        
រូបភាព
​លោក Khan Seul Mo អគ្គ​កុងស៊ុល​កូរ៉េខាងជើង ជូន​ដំណើរ​ប្រតិភូសារព័ត៌មាន​កម្ពុជា កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៤។ រូបថតឯកសារ Cambodge d
​លោក Khan Seul Mo អគ្គ​កុងស៊ុល​កូរ៉េខាងជើង ជូន​ដំណើរ​ប្រតិភូសារព័ត៌មាន​កម្ពុជា កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៤។ រូបថតឯកសារ Cambodge d'Aujourd'hui
ដោយ: រួបរួម
កាលពី​ខែសីហា ឆ្នាំ​១៩៦៤ អ្នកកាសែត​កម្ពុ​ជាមួយ​ក្រុម បាន​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​២​សប្តាហ៍​នៅ​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង តាម​ការអញ្ជើញ​របស់​គណៈកម្មការ​កណ្តាល​នៃ​សហភាព​អ្នកសារព័ត៌មាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ។នេះ​បើតាម​ឯកសារ​ដែល​ផ្សាយ​ដោយ​កាសែត Cambodge d’aujourd’hui កាលពី​ឆ្នាំ​១៩៦៤ ។​



​ប្រតិភូ​នាពេលនោះ ដឹកនាំ​ដោយ​លោក ចៅ បាន នាយករង​សារព័ត៌មាន​ប្រចាំថ្ងៃ Phnom Penh-Presse ដែល​អមដោយ​លោក ខេង សោ​ភ័​ណ្ឌ ប្រធានការិយាល័យ​សារព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន លោក នុត ឈឿន នាយក​កាសែត​សុជីវធម៌ និង​លោក អ៊ូ ផាន អ្នកសម្របសម្រួល​ទស្ស​នាវ​ដ្តី អ្នក​ជាតិនិយម (Le Nationaliste)​។​

​លោក Khan Seul Mo អគ្គ​កុងស៊ុល​កូរ៉េខាងជើង ក៏បាន​ជូន​ដំណើរ​ប្រតិភូ​នាពេលនោះ​ផងដែរ​៕


Tag:
 ឯកសារ
  កូរ៉េខាងជើង
  អ្នក​កាសែតកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com