ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ខែទុរេ​ន​មកដល់​ហើយ ចូលចិត្ត​ញ៉ាំ​អ៊ីចឹង តើ​អ្នក​ដឹងថា វា​ល្អ​ចំពោះ​សុខភាព​អ្វីខ្លះ​ទេ​?
23, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ទុ​រេ​ន ជា​ផ្លែឈើ​អំបូរ​ក្នុងស្រុក ដូចជា​ចេក ប័​រ និង​ខ្នុរ​អ៊ីចឹង​។ ទុរេ​ន សំបូរ​ថាមពល សារធាតុ​រ៉ែ និង​វីតាមីន​។ទុរេ​ន​ស្រស់ ១០០ ក្រាម មាន​កាឡូរី​ដល់​ទៅ ១៤៧​។​



 ​ទុ​រេ​ន មាន​សាច់​ទន់ ហាប់ និង​ងាយស្រួល​ទទួលទាន​។ ទុរេ​ន មាន​ជាតិ​ស្ករ​ខ្ពស់ ហើយក៏​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេស​ស្តេ​រ៉ុល​ផងដែរ​។​

ទុ​រេ​ន មាន​ជាតិ​សរសៃ ដែល​អាច​បន្ទន់​លាមក និង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​។​

ទុរេ​ន មាន​វីតាមីន C ដែល​ជួយ​ដល់​ស្បែក និង​ប្រឆាំង​ការឆ្លង​មេរោគ​។ ហើយ​ទុរេ​ន មាន​សារធាតុ​ម៉​ង​ហ្កា​ណែ​ស ជាតិ​ដែក ទង់ដែង និង​ម៉ាញេស្យូម​។​

ទុ​រេ​ន មាន​សារធាតុ​ប៉ូ​តា​ស្យូ​ម ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com