ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ស្ពានហាលមុខប្រាសាទអង្គរវត្ត បិទបណ្ដោះអាសន្នរហូតដល់ឆ្នាំ២០២០
02, May 2017 ,
8:59 am
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
សៀមរាប៖ ស្ពានហាលមុខប្រាសាទអង្គរវត្ត នឹងត្រូវបិទដំណើរការបណ្ដោះអាសន្ន រហូតដល់ការជួសជុលរួចរាល់ក្នុងឆ្នាំ២០២០ ទើបបើកឲ្យដំណើរការឡើងវិញ។ ស្ពានហាលនេះ នឹងជួសជុលផ្នែកខាងជើងចំហៀងខាងលិច មានប្រវែង៩០ម៉ែត្រ។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ត្រូវបានជួសជុលឡើងវិញ ក្នុងដំណាក់កាលទី៣ ដោយអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន។ ដើម្បីសម្រួលដល់ដំណើរការជួសជុល និងបញ្ចៀសគ្រោះថ្នាក់ដោយយថាហេតុ អាជ្ញាធរបានផ្អាកការធ្វើដំណើរបណ្ដោះអាសន្នរហូតដល់ឆ្នាំ២០២០។
លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា៖ «ស្ពានហាល នឹងត្រូវបិទបណ្ដោះអាសន្នរហូតដល់ការជួសជុលរួចរាល់ក្នុងឆ្នាំ២០២០ ទើបឲ្យសាធារណជនធ្វើដំណើរឆ្លងកាត់ឡើងវិញ»។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា។
ស្ពានហាលមុខប្រាសាទអង្គរវត្ត គិតចាប់ពីទសវត្សឆ្នាំ១៩៥០មក ស្ពានហាលនេះ ត្រូវបានជួសជុលឡើងវិញ៣ដំណាក់កាលហើយ។ ដោយដំណាក់កាលទី១ គឺនៅឆ្នាំ១៩៥៣ ជួសជុលដោយប្រទេសបារាំង នៅចំហៀងខាងជើងផ្នែកខាងកើត និងដើមទសវត្សទី៦០ នៅពាក់កណ្ដាលផ្នែកខាងត្បូងទាំងស្រុង។ ចំណែក ដំណាក់កាលទី២ ពីឆ្នាំ១៩៩៦-២០០៧ ជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន រួមនឹងអាជ្ញាធរជាតិអប្សរាផ្នែកខាងជើងក្នុងជំហានទី១។
សម្រាប់ដំណាក់កាលទី៣ គឺអាជ្ញាធរជាតិអប្សរាសហការនឹងសាកលវិទ្យាល័យសូហ្វីយ៉ា បន្តជំហានទី២ ជួសជុលផ្នែកខាងជើងចំហៀងខាងលិច មានប្រវែង៩០ម៉ែត្រ ដែលបើកដំណើរការជួសជុលតាំងពីឆ្នាំ២០១៦ ហើយនឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ។
គួរបញ្ជាក់ថា ដើម្បីជំនួសស្ពានហាលនេះ អាជ្ញាធរបានសាងសងស្ពានអណ្ដែតទឹក សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរ។ ស្ពានអណ្ដែតទឹក អាចទ្រទម្ងន់ជាង៤០០តោនក្នុងពេលតែមួយ ហើយស្ពាននេះ នឹងដាក់ឲ្យដំណើរការនៅដើមខែឧសភានេះ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរាដដែល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស្ពានហាល
អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម