ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​អាក្រក់​ទាំង ៩ ដែល​អ្នក​គួរតែ​ចៀសវាង បើ​មិន​ចង់​ឆាប់​ស្លាប់​
22, Aug 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ គឺជា​ទម្លាប់​អាក្រក់​មួយចំនួន ដែល​អ្នក​គួរតែ​កាត់បន្ថយ​បន្តិច​ម្តង រហូត​ទាល់តែ​បញ្ឈប់​វា​ទាំងស្រុង​តែម្តង ពីព្រោះ វា​ពិតជា​ងាយ​នឹង​គ្រោះថ្នាក់ ដល់​សុខភាព​ទូទៅ និង​អាយុជីវិត​របស់​អ្នកខ្លាំង​ណាស់​។​



​តើ​អ្នក​គួរ​កាត់បន្ថយ​អ្វីខ្លះ​ទៅ​?

១. កុំ​ចូល​គេង​យប់​ជ្រៅ ពីព្រោះ​រាងកាយ​របស់​អ្នក ត្រូវការ​ពេលវេលា ដើម្បី​សម្រាក និង​ជួសជុល​ការខូចខាត​នានា​
២. ក្រោយ​ញ៉ាំ​អាហារ​រួច កុំ​ប្រញាប់​ចូល​គេង អ្នក​ត្រូវ​សម្រាក​យ៉ាងហោចណាស់ ១០ នាទី ដើម្បី​ឲ្យ​ក្រពះ មានដំណើរ​ការ​ស្រួល​សិន​
៣. កុំ​ប្រើប្រាស់​ទូរ​សព្ទ ឬ​កុំព្យូទ័រ​នៅលើ​គ្រែ​គេង ពីព្រោះ ទីនោះ គឺជា​កន្លែង​គេង​តែមួយគត់​
៤. ការ​ញ៉ាំ​កាហ្វេ មុនពេល​ចូល​គេង គឺជា​រឿង​គ្រោះថ្នាក់ ដែល​អ្នក​គួរតែ​ចៀសវាង​
៥. កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន ឬ​ឆ្អែត​ពេក មុនពេល​ចូល​គេង​
៦. ការប្រើប្រាស់​ជាតិ​អាល់កុល ឬ​ស្រា មុន​ចូល​គេង ក៏​ជា​រឿង​មិនគួរ​គប្បី​ផងដែរ​
៧. អាហារ​ញ៉ាំ​លេង​មុន​ចូល​គេង នឹងធ្វើ​ក្រពះ​របស់​អ្នក ធ្វើការ​ទាំង​កណ្តាល​អា​ធ្រា​ត ហើយ​អ្នក​ក៏​ងាយ​នឹង​ឡើង​គីឡូ​ផងដែរ​
៨. លំ​ហាត់ប្រាណ​ល្អ ប៉ុន្តែ អ្នក​គួរតែ​ហាត់​ឲ្យ​រួច មុន​ចូល​គេង​ឲ្យ​បាន​បួន​ប្រាំ​ម៉ោង​
៩. របៀប​គេង​ខុសឆ្គង ក៏​មិនល្អ​សម្រាប់​អ្នក​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com