ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯ.ឧ សម រង្ស៊ី បន់ស្រន់​ឲ្យសម្តេច ហ៊ុន សែន ឆាប់ជាសះស្បើយ
06, May 2017 , 11:42 am        
រូបភាព
រូបសម្តេច ហ៊ុន សែន សម្រាកព្យាបាលជំងឺ( ពីហ្វេសប៊ុកសម្តេច) ឯរូបសម្តេច សំពះគ្នាជាមួយឯកឧត្តម សម រង្ស៊ី នៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ ២០១៥ (រូបពី Press OCM
រូបសម្តេច ហ៊ុន សែន សម្រាកព្យាបាលជំងឺ( ពីហ្វេសប៊ុកសម្តេច) ឯរូបសម្តេច សំពះគ្នាជាមួយឯកឧត្តម សម រង្ស៊ី នៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ ២០១៥ (រូបពី Press OCM
ដោយ:

អតីត​ប្រធានគណបក្ស​សង្គ្រោះជាតិឯកឧត្តម សម រង្ស៊ី  បានបន់ស្រន់ពីចម្ងាយឲ្យសម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឆាប់ជាសះស្បើយពីជំងឺ។



ពាក្យបន់ស្រន់របស់​ឯកឧត្តម សម រង្ស៊ី ធ្វើឡើងតាមរយៈបណ្តាញសង្គម Twitter របស់លោកផ្លូវ​ការ កាលពីថ្ងៃសុក្រ។ ឯកឧត្តមអតីតប្រធានគណបក្ស​សង្គ្រោះជាតិ​រូបនេះ​  បានសរសេរយ៉ាងខ្លីដូច្នេះថា៖« ខ្ញុំសូមបន់ស្រន់ ឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាសះស្បើយដូច​ដើមឆាប់រហ័ស»។ 

សម្តេច  ហ៊ុន សែន បានទៅសម្រាកព្យាបាលជំងឺ កាលពីថ្ងៃទី ៣ ខែឧសភា នៅមន្ទីរពេទ្យ​ប្រទេស​សិង្ហបុរី ដោយបានលុបចោល​នូវ​កម្មវិធីជួបជាមួយមន្រ្តីមន្រ្តីរាជការ និងភ្ញៀវបរទេស​មួយចំនួន។ បើតាមទំព័រហ្វេសប៊ុករបស់ប្រមុខ​រដ្ឋាភិបាល​ កាលពីថ្ងៃព្រហស្បតិ៍ សម្តេច ហ៊ុន សែន នឹង​ត្រឡប់​មក​កម្ពុជា​វិញ នៅថ្ងៃទី ៧ ខែ ឧសភា៕




Tag:
 ហ៊ុន សែន
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com