ជាតិ
មនុស្ស​៤​នាក់​ស្លាប់ និង​របួស​១៣​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
08, May 2017 , 12:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ មនុស្ស​៤​នាក់​ស្លាប់ និង​របួស​១៣​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១១​លើក នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​០៧ ឧសភា​។


 
​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៣​លើក មិន​ប្រកាន់​ស្តាំ​១​លើក ប្រជែង​៥​លើក និង​មិន​គោរព​សិទ្ធិ​បើកបរ​២​លើក ។ នេះ​បើតាម​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
 
​របាយការណ៍​បន្តថា គិត​ចាប់​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៧​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ចំនួន ៥២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន ២៨​នាក់ រងរបួស​សរុប ចំនួន ៧២​នាក់ ក្នុងនោះ​របួសធ្ងន់ ៤៩​នាក់ និង​រងរបួស​ស្រាល ចំនួន ២៣ នាក់ ៕
 
 
 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com