ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្វីបើ​ម្រះ​ល្វីង​បន្តិច​មែន ប៉ុន្តែ​មានគុណ​ប្រយោជន៍​ច្រើនជាង​ល្វីង​ទៅទៀត​
30, May 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​ម្រះ​គឺជា​បន្លែ​មួយ​ប្រភេទ​ល្វីង​មែន តែមាន​កាឡូរី​ទាប​បំផុត​។ ក្រៅពីនេះ​វា​ផ្ទុក​ទៅដោយ​វីតាមីន​ជាច្រើន​ដូចជា B1, B2, B3, C, ម៉ាញ៉េ​ស្យូ​ម Folate ស័​ង្គ​សី ផូស្វ័រ ជាតិ​ដែក ម៉​ង​ហ្គា​ណេ​ស និង​ជាតិ​សរសៃ​ខ្ពស់​។​



​សមាសធាតុ​ផ្សេងទៀត​ដែលមាន​ក្នុង​ផ្លែ​ម្រះ​នេះដែរ​មានដូចជា Charantin ដែល​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ដូច្នេះ​វា​នឹង​ល្អ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។​

​ម្រះ​ក៏មាន​សារធាតុ Anthelmintic ដែរ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ក្រពះ​ពោះវៀន​។ ការ​ញ៉ាំ​ទឹក​ម្រះ​នឹង​ជួយ​សម្លាប់​ព្រូន​ដែលមាន​ក្នុង​ពោះវៀន​។ វា​ក៏មាន​សារធាតុ​ប្រឆាំង​ការ​រលាក និង​មហារីក​ផងដែរ​។ សារធាតុ​ពីរ​យ៉ាង​ទៀត​ក្នុង​ម្រះ​ដូចជា A-eleostearic Acid ដែលមាន​ក្នុង​គ្រាប់ និង 15, 16-dihydroxy-a-eleostearic acid ជួយ​បង្ការ​កុំ​ឲ្យ​កោសិកា​មហារីក​កើតមាន ព្រមទាំង​ជាការ​ព្យាបាល​ដ៏​ល្អ​មួយ​សម្រាប់​ជំងឺមហារីក​គ្រាប់​ឈាម និង​ការ​កង្វះ​គ្រាប់​ឈាម​ជាដើម​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការ​ញ៉ាំ​ម្រះ​ច្រើនពេក​ប្រហែលជា​អាច​បណ្តាល​ឲ្យ​ឈឺ​ក្នុង​ពោះ ឬ​រាករូស​បាន​។ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​កំពុងតែ​ប្រើ​ថ្នាំ​ព្យាបាល​ហើយ ត្រូវតែ​ផ្លាស់ប្តូរ​កម្រិត​ថ្នាំ​ដែល​ប្រើ​បើសិនជា​ពួកគេ​ញ៉ាំ​ផ្លែ​ម្រះ​រាល់ថ្ងៃ​។ ស្ត្រី​មាន​ផ្ទៃពោះ​វិញ ក៏​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ម្រះ​ច្រើន​ដែរ ព្រោះ​វា​ប្រហែលជា​អាច​បណ្តាល​ឲ្យ​ស្បូន​កន្ត្រាក់​ដែល​នាំ​ឲ្យ​សម្រាល​មិន​គ្រប់​ខែ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com