ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រូបមន្តបណ្តុះសក់ឲ្យក្រាស់ ហើយមិនប៉ះពាល់សុខភាពទៀត
× ការជ្រុះសក់គឺជារឿងធម្មជាតិរបស់មនុស្សគ្រប់រូប ហើយនរណាក៏មិនអាចចៀសផុតដែរ។ ដូច្នេះ អ្នកក៏មិនបាច់បារម្ភអ្វីដែរបើសិនជាសម្គាល់ឃើញ សក់ខ្លួនឯងកំពុងតែជ្រុះដែរនោះ។
យ៉ាងណាមិញ បើសិនជាសក់អ្នកស្រាប់តែស្តើងទៅៗរហូតដល់ឃើញស្បែកក្បាលហើយនោះ មានន័យថាអ្នកប្រហែលជាមានជំងឺជ្រុះសក់ហើយ។ រឿងនេះអាចបណ្តាលមកពីកត្តាច្រើនណាស់ដូចជា៖
មានបញ្ហានៃការញ៉ាំអាហារ
ការបង្ករោគធ្ងន់ធ្ងរ
ការវះកាត់
ដំណរពូជ
ស្ត្រេស
មានជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី
កង្វះជាតិដែក
ការប្រើផលិតផលសម្រាប់ថែរក្សាសក់
ការសម្រកទម្ងន់
ការប្រើថ្នាំព្យាបាលជំងឺ ដូចជាមហារីក
ការសម្រាលកូន
រ៉ាំងរដូវ
ខណៈពេលដែលមានការផ្សព្វផ្សាយជាច្រើនអំពីផលិតផលដែលសន្យាថាអាចព្យាបាលបញ្ហាជ្រុះសក់បាននោះ តែយកល្អបើសិនជាមិនចង់ចំណាយលុយច្រើនទេ អ្នកអាចប្រើវិធីព្យាបាលដោយធម្មជាតិបានដោយមានគ្រឿងផ្សំដូចជា៖
ស៊ុតមួយគ្រាប់
ទឹកឃ្មុំមួយស្លាបព្រាបាយ
ប្រេង Castor Oil ពីរស្លាបព្រាបាយ
ចូរយកគ្រឿងផ្សំទាំងអស់ចាក់ចូលចានតែមួយហើយលាយវាឲ្យសប់។ បន្ទាប់មក អ្នកអាចយកល្បាយនេះលាបលើស្បែកក្បាល និងឬសសក់បានហើយ។ ក្រោយមក ចូរយកមួកសម្រាប់ពាក់ងូតទឹកគ្របលើសក់ដែលលាបរួច ហើយទុកចោល២ ទៅ៤ម៉ោង ចាំលាងជម្រះចេញ។ អ្នកអាចធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍ នោះនឹងទទួលបានលទ្ធផលនៅពេលសាកល្បងបានពីរខែ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com