អត្ថបទពាណិជ្ជកម្ម
កម្ចី​កែលម្អ​គេហដ្ឋាន​
12, May 2017 , 10:53 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ផ្តល់​កម្ចី​សម្រាប់​កែលម្អ​គេហដ្ឋាន​ជូន​ប្រជាពលរដ្ឋ​ទូទៅ ដែល​ចង់​កែលម្អ​គេហដ្ឋាន​របស់គាត់​ឲ្យ​មាន​សោភ័ណភាព ដោយ​ផ្តល់ជូន​ទំហំ​ទឹកប្រាក់​រហូតដល់​៥​ពាន់​ដុល្លារ ជាមួយនឹង​លក្ខខណ្ឌ​ងាយស្រួល​ជាងគេ​។ អេ អឹម ខេ បង្កើត​កម្ចី​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​ជួយ​ដល់​អ្នក​ដែល​ត្រូវការ​ដើមទុន ដើម្បី​ធ្វើការ​កែលម្អ ជួលជុល ឬ ទិញ​សម្ភារ​ផ្សេងៗ​សម្រាប់​លំនៅដ្ឋាន​។

​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៧ អតិថិជន ដែល​កំពុង​ប្រើប្រាស់​ប្រាក់កម្ចី​សម្រាប់​កែលម្អ​គេហដ្ឋាន​មាន​ចំនួន​ជាង ១​ម៉ឺន​នាក់ ជាមួយនឹង​ផលប​ត្រ​ឥណទាន ជាង ១៥​លាន​ដុល្លារ​។​

​លោក យី​វ ផាន់​ណា នាយក​ប្រតិបត្តិ​ឥណទាន​ស្តីទី អេ អឹម ខេ បាន​មានប្រសាសន៍ថា “​នៅពេល​បច្ចុប្បន្ន នេះ អតិថិជន​កាន់តែ​ច្រើនឡើងៗ កំពុងតែ​ប្រើប្រាស់​សេវា​ប្រាក់កម្ចី​កែលម្អ​គេហដ្ឋាន​របស់ អេ អឹម ខេ​។ ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ ជាមួយ​កំណើនសេដ្ឋកិច្ច កើន​ឡើងជា​មធ្យម ជាង​៧%​ក្នុង​១​ឆ្នាំ​។ ដូចនេះ​ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​ប្តូរ​ពី​ចំណូល​ទាប​មក​ចំណូល​មធ្យម​។ នេះ​ជា​ហេតុផល​ដែល​ពួកគាត់​ត្រូវការ​លំនៅដ្ឋាន​បែប​ទាន់សម័យ និង​មាន​សោភ័ណភាព​”​។

​លោក ផាន់​ណា បាន​បន្ថែមទៀតថា អតិថិជន​ទាំងអស់​អាចដាក់​ពាក្យស្នើសុំ​កម្ចី​កែលម្អ​គេហដ្ឋាន អេ អឹម ខេ ជាមួយ​បុគ្គលិក អេ អឹម ខេ នៅតាម​ភូមិ​របស់គាត់ ឬ នៅតាម​ការិយាល័យ អេ អឹម ខេ ទូទាំងប្រទេស ដោយ​គ្រាន់តែ​បំពេញ​លក្ខខណ្ឌ​ងាយៗ ដែលមាន​បុ​គ្ក​លិ​ក​របស់​យើង​ចាំ​ជួយ​លោកអ្នក​ប្រកបដោយ​ភាព​រួសរាយ​រាក់ទាក់ និង​វិជ្ជាជីវៈ​ខ្ពស់​។ ជាមួយគ្នានេះ​ផងដែរ គ្រប់​អតិថិជន​កម្ចី​កែ លម្អ​គេហដ្ឋាន​នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចជា​៖ អាច​ខ្ចី​បន្ថែម​លើក​ម្ចី​ដែលមាន​ស្រាប់ អាច​ទិញ​ធានារ៉ាប់រង​ខ្នាតតូច​លើ​សុខភាព និង​គ្រោះថ្នាក់ និង​ជាពិសេស​លុប​បំណុល​ចោល​ក្នុងករណី​អតិថិជន​ទទួលមរណភាព ជាយថាហេតុ​។

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com