ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក គូ វ៉ិ​ត​៖ និស្សិត​ដែល​រៀន​ផ្នែក​បុរាណវិទ្យា​ជាម​នុស្ស​ដែល​ស្រឡាញ់​ជាតិ​ខ្លាំង​
13, May 2017 , 9:39 pm        
រូបភាព
«លោក គូ វ៉ិត អ្នកបុរាណវិទូ»
«លោក គូ វ៉ិត អ្នកបុរាណវិទូ»
​សៀមរាប​៖  អ្នក​បុរាណវិទ្យា​មួយរូប បាន​សម្តែង​អារម្មណ៍​មិន​សប្បាយចិត្ត ទៅនឹង​ការធ្លាក់ចុះ​នៃ​ចំនួន​និស្សិត​រៀន​ផ្នែក​បុរាណវិទ្យា​។ តាម​របាយការណ៍​ពី​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ និស្សិត​ដែល​សិក្សា​ផ្នែក​បុរាណវិទ្យា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ មានការ​ធ្លាក់ចុះ​ជា​លំដាប់​។ ជាក់ស្តែង​ក្នុង​ជំនា​ន់ទី​២៥​នេះ មាន​និស្សិត​ត្រឹមតែ​១៤​នាក់​ប៉ុណ្ណោះ ដែល​គ្រោង​នឹង​បញ្ចប់​ថ្នាក់​បុរាណវិទ្យា​។​



​លោក គូ វ៉ិ​ត ជា​អតីត​និស្សិត​ផ្នែក​បុរាណវិទ្យា​ជំនា​ន់ទី​២ (​ក្រោយ​ឆ្នាំ​១៩៧៩) នៃ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​។ លោក​បាន​បន្ត​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​ផ្នែក​បុរាណវិទ្យា​នៅ​ប្រទេស​ជប៉ុន ហើយ​បច្ចុប្បន្ន​ជា​មន្ត្រី​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​ជា​អ្នក​បុរាណវិទ្យា លោក គូ វ៉ិ​ត មើលឃើញ​ពី​គុណសម្បត្តិ​ដ៏​អស្ចារ្យ​លើ​ជំនាញ​មួយ​នេះ​។ លោក​ថា បុរាណវិទ្យា គឺ​មានន័យ​ទូលំទូលាយ ដោយ​វា​ផ្តោតជាសំខាន់​ទៅនឹង​ការសិក្សា​ប្រវត្តិសាស្ត្រ​។ ក្នុងនាម​ជា​ប្រជាជន​ខ្មែរ គឺ​ចាំបាច់​ត្រូវ​ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្លួនឯង​។ លោក​បន្តថា គេ​អាច​ស្គាល់​ប្រវត្តិសាស្ត្រ​បាន​តាមរយៈ​មនុស្ស​ខ្មែរ​បុរាណ​ដែល​បាន​បន្សល់ទុក​នូវ​អ្វីមួយ ដូចជា កាកសំណល់​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ មាន​ចាន ឆ្នាំង ក្អម គ្រឿង​តុបតែង សំណង់​សាសនា​-​ល​- ដែល​សំណល់​ទាំងនោះ​ជា​ភស្តុតាង​សម្រាប់​បកស្រាយ​ប្រវត្តិសាស្ត្រ​។​



​លោក គូ វ៉ិ​ត បាន​ឲ្យ​តម្លៃ​ខ្ពស់​សម្រាប់​អ្នកសិក្សា​ផ្នែក​បុរាណវិទ្យា ព្រោះ​លោក​ចាត់ទុកថា អ្នក​ទាំងនោះ​ជា​ធនធាន​ដ៏​សំខាន់ ព្រោះ​គេ​មាន​តួនាទី​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ខ្មែរ​ឲ្យ​អ្នកដទៃ​បានដឹង និង​យល់​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ដោយសារ​កត្តា​នេះហើយ ទើប​លោក គូ វ៉ិ​ត ចាត់ទុក​អ្នករៀន​បុរាណវិទ្យា ជា​អ្នក​ស្រឡាញ់​ជាតិ​ខ្លាំង​។ លោក​ក៏បាន​សំណូមពរ​ឲ្យ​យុវជន​ជំនាន់​ក្រោយ គួរ​គិត​ចាប់ផ្តើម​រៀន​បុរាណវិទ្យា​ឡើងវិញ ដើម្បី​ឲ្យ​ស៊ីជម្រៅ​ទៅនឹង​ប្រវត្តិសាស្ត្រ​ប្រទេស​ខ្លួន ក៏ដូចជា​កុំ​ឲ្យ​អ្នកដទៃ​មើលងាយ​៕

​ព័ត៌មាន​លម្អិត​សូម​ស្តាប់​បទ​សម្ភាស​ខ្លី​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក គូ វ៉ិ​ត អនុប្រធាននាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ ដែល​បទ​សម្ភាស​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៧ នៅ​ការដ្ឋាន​ជួសជុល​ស្ពាន​ទ័ព​ដូចតទៅ៖​






Tag:
 គូ វ៉ិ​ត​
  បុរាណវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com