ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបថ្មីគ្រោងដាក់សម្ពោធនៅថ្ងៃទី១៤ ឧសភា
13, May 2017 ,
12:59 pm
រូបភាព
រូបភាព ពីហ្វេសប៊ុកអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ដែលប្រជុំដោយមន្ទីរទាំង២៦ គ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៤ ឧសភា ឆ្នាំ២០១៧នេះ។ អគារមន្ទីររដ្ឋបាលថ្មីនេះ គឺផ្ទេរពីមន្ទីររដ្ឋបាល ដែលកន្លងមកនៅផ្តុំគ្នាតែមួយជាមួយរដ្ឋបាលសាលាខេត្ត ដែលជាអតីតទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៨ ឧសភា អំឡុងពេលចុះត្រួតពិនិត្យនៅមន្ទីររដ្ឋបាលថ្មី បានបញ្ជាក់ថា ពិធីសម្ពោធគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ឧសភា ក្រោមវត្តមានលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប។
មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ។ តាមការបញ្ជាក់របស់លោក ឃឹម ប៊ុនសុង មានអាគារមន្ទីរខ្លះមិនទាន់រួចរាល់ជាស្ថាពរនៅឡើយ ខណៈខ្លះទៀត បានរៀបចំរួចរាល់ និងចូលធ្វើការជាបណ្តើរហើយដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
មន្ទីររដ្ឋបាល
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម