ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
កំពែងថ្មបាយក្រៀមនៃប្រាសាទបន្ទាយក្តីកំពុងជួសជុល
14, May 2017 ,
10:59 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ប្រាសាទបន្ទាយក្តី ជាប្រាសាទមួយស្ថិតក្នុងបរិវេណវង់តូចនៃរមណីយដ្ឋានអង្គរ។ ដូចទៅនឹងប្រាសាទផ្សេងៗទៀតដែរ បន្ទាយក្តីរងការបាក់បែកជាច្រើនកន្លែង ក្នុងនោះមានទាំងតួប្រាសាទ និងកំពែងផង។ល។ ដោយសារកំពែងនៃផ្នែកខ្លះ បានដួលរលំ និងបង្កជាហានិភ័យ បច្ចុប្បន្នវាបាននិងកំពុងជួសជុលឡើងវិញ ក្នុងបំណងលើកតម្លៃនៃសោភណ្ឌភាពឡើងវិញ។
កំពែងប្រាសាទបន្ទាយក្តី ដែលមានទីតាំងស្ថិតនៅទិសពាយព្យ (ជាប់កំពែងប្រាសាទតាព្រហ្ម) បាននិងកំពុងជួសជុលឡើងវិញដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា។ តាមអ្នកជំនាញ កំពែងនេះមានការពុកផុយខ្លាំង ទ្រៀត និងបានដួលរលំ ដែលទាមទារឲ្យមានការសង្គ្រោះជាបន្ទាន់។
លោក ម៉ៅ សុខនី អ្នកជំនាញអភិរក្សប្រាសាទក្នុងឧទ្យានអង្គរបានឲ្យដឹងថា កំពែង ឬជញ្ជាំងប្រាសាទបន្ទាយក្តី ដែលកំពុងជួសជុលមានប្រវែង៥,៥ម៉ែត្រ ហើយអ្នកជំនាញបានរើ និងធ្វើកំណាយបាតក្រោមឡើងវិញ ដើម្បីពង្រឹងគ្រឹះ ព្រោះថាគ្រឹះខ្សោយមិនអាចទ្រជញ្ជាំងថ្មបាន។ លោកបញ្ជាក់ថា ដើម្បីធានាថាជញ្ជាំងមានភាពរឹងមាំ គឺត្រូវរៀបបាតឲ្យជិតល្អ និងប្រើបច្ចេកទេសត្រឹមត្រូវទៅតាមបុរាណវិទ្យា។
ក្នុងដំណើរការជួសជុលនេះដែរ អ្នកជំនាញបានប្រើប្រាស់ថ្មចាស់ ដោយបានកាត់ ជ្រៀក ធ្វើយ៉ាងណាយកមកប្រើប្រាស់ឲ្យអស់លទ្ធភាព មុននឹងយកថ្មថ្មីមកជំនួស។ តាមគម្រោងជួសជុលនេះ នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០១៧នេះ។
ហេតុផលដែលបណ្តាលឲ្យកំពែងប្រាសាទបន្ទាយក្តីនៅជ្រុងភាគពាយព្យរងការខូចខាតប្រមាណជាង៥ម៉ែត្រនោះ ដោយសារកត្តាមួយចំនួន ដោយក្នុងនោះរួមមានកត្តាអាកាសធាតុ ដោយថ្មបាយក្រៀមមានការពុកផុយខ្លាំង បញ្ហាសត្វល្អិតចោះថ្ម បញ្ហាទឹកគឺមានទឹកហូរចាក់ចូលទៅក្នុងបរិវេណប្រាសាទពេលមានភ្លៀងធ្លាក់ម្តងៗ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ សុខនី។
គួរបញ្ជាក់ថា កំពែងប្រាសាទបន្ទាយក្តីមានកម្ពស់ ៣,៧០ម៉ែត្រ សង់ពីថ្មបាយក្រៀម។ ស្ថានភាពបច្ចុប្បន្ននៃកំពែងនេះមានការខូចខាតច្រើន ហើយការជួសជុលក៏មិនទាន់មានដុំកំភួនដែរ។ កន្លែងដែលអ្នកជំនាញកំពុងធ្វើការជួសជុលនេះ គឺជាការជួសជុលដំណាក់កាលទី២ បន្ទាប់ពីបារាំង ដែលការជួសជុលនោះឃើញមានប្រើប្រាស់ស៊ីម៉ងត៍ច្រើន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កំពែង
បន្ទាយក្តី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម