ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មើមឈូក មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដល់​ម្លឹ​ង​ផងៗ​!!!
07, Jun 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​អត្ថបទ​មុនៗ ខ្ញុំ​បាន​និយាយ​អំពី​ប្រយោជន៍​ច្រើន​មកហើយ​អំពី​គ្រាប់​ឈូក​។ យ៉ាងណាមិញ សម្រាប់​រុក្ខជាតិ​ក្នុង​សែស្រឡាយ​ជាមួយគ្នា​ទៀត​នោះ​គឺ មឺើម​ឈូក​នេះឯង​។ វា​គឺជា​រុក្ខជាតិ​ប្រភេទ​មឺើមមែ​ន តែមាន​ប្រយោជន៍​ច្រើន​មិន​ចាញ់​គ្រាប់​ឈូក​ប៉ុន្មាន​ទេ ជាពិសេស​ម្បូ​រ​ទៅដោយ​ជីវជាតិ​សំខាន់ៗ​ដែល​រាងកាយ​ត្រូវការ​តែម្តង​។​



​ផ្តល់​ជា​អង់​ទី​អុកស៊ីដ​ង់​យ៉ាងច្រើន​
​មើ​ម​ឈូក​ក៏​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ច្រើន​ដូច​គ្រាប់ និង​ផ្កាឈូក​ដែរ​។ សារធាតុ methanol ដែល​យកចិត្ត​ពី​មឺើម​ឈូក​គឺមាន​សកម្ម​ភាពខ្លាំង​បំផុត​សម្រាប់​សុខភាព​រាងកាយ ប៉ុន្តែ​បើ​ញ៉ាំ​ធម្មតា​ក៏​ទទួលបាន​ជីវជាតិ​មួយ​នេះដែរ​។​

​ក្នុង​រាងកាយ​យើង អង់​ទី​អុកស៊ីដ​ង់​នឹង​ជួយ​ការពារ​កោសិកា​ពី​ការ​មាន​របួស​នានា​។ វា​ក៏​នឹង​ជួយ​ជំរុញ​ដល់​សុខភាព​របស់​ឈាម ការពារ​បេះដូង និង​ជំងឺមហារីក​មួយចំនួន​ថែមទៀត​។​

​គ្រប់គ្រង​ជំងឺអេដស៍​
​អង់​ទី​អុកស៊ីដ​ង់​របស់​មើ​ម​ឈូក​ក៏មាន​ប្រយោជន៍​សម្រាប់​អ្នក​ផ្ទុក​ជំងឺអេដស៍​ដែរ​។ នេះ​ដោយសារតែ​វា​មាន​សមត្ថភាព​ប្រឆាំងនឹង​វីរុស ដែល​អាច​ទប់ស្កាត់​អង់ស៊ីម​មេរោគ​អេដស៍​កុំ​ឲ្យ​ធ្វើការ​បាន​។ តាមរយៈ​អត្ថប្រយោជន៍​មួយ​នេះ មឺ​ម​ឈូក​អាច​ដើរតួនាទី​ជា​វិធី​ព្យាបាល​ជំងឺអេដស៍​ដ៏​សំខាន់​ហើយ​។​

​បំបាត់​ការ​រាករូស​
​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Ethnopharmacology បាន​រកឃើញថា មឺើម​ឈូក​អាចជួយ​សម្រួល​ភាព​តានតឹង​របស់​ពោះវៀនតូច ហើយក៏​ជួយ​បំបាត់​អាកា​រៈ​រាករូស​បានដែរ​។​

​សម្រួល​ដល់​ការរំលាយ​អាហារ​
​ដោយសារតែ​មើ​ម​ឈូក​ក៏មាន​ជាតិ​សរសៃ​ក្នុង​កម្រិត​មធ្យម​ដែរនោះ ដូច្នេះ​វា​ពិតជា​អាហារ​ដ៏​អស្ចារ្យ​ដែល​អ្នក​ត្រូវ​ចាប់ផ្តើម​ហើយ​បើ​ឧស្សាហ៍​មាន​អាកា​រៈ​ទល់លាមក​។ ការដែល​ទទួលបាន​ជា​តិ​សរសៃ​គ្រប់គ្រាន់​គឺ​ល្អ​ណាស់​ចំពោះ​ផ្លូវ​រំលាយ​អាហារ​។ វា​មិន​ត្រឹមតែ​ជួយ​បំបាត់​ការ​ទល់លាមក​ទេ តែ​ក៏​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ​ដែរ​។​

​ទប់ស្កាត់​ជំងឺថ្លើម​
​មឺើម​ឈូក​មាន​អង់​ទី​អុកស៊ីដ​ង់​មួយ​ឈ្មោះថា Polyphenols ដែល​វា​អាចជួយ​ទប់ស្កាត់​ការកើត​ជា​ជំងឺថ្លើម​ភាគច្រើន​បាន​។ ក្រៅពីនេះ​វា​ក៏​ជួយ​សម្របសម្រួល​ដល់ក​ម្រិ​ត​ជាតិ​ស្ករ​ក្នុង​ឈាម និង​អាស៊ីត​ខ្លាញ់​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com