អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ម៉ាក្រុង តែងតាំងលោក Édouard Philippe ពីបក្សផ្សេង ធ្វើជានាយករដ្ឋមន្ត្រី ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (ស្តាំ) និងលោក Édouard Philippe
× ប្រធានាធិបតីបារាំងជាប់ឆ្នោត លោក អេម៉ានុយអែល ម៉ាក្រុង នាថ្ងៃទី១៥ ខែឧសភានេះ បានតែងតាំងលោក Édouard Philippe មកពីគណបក្សសាធារណរដ្ឋ ជានាយករដ្ឋមន្ត្រី។
លោក Édouard Philippe អាយុ៤៦ឆ្នាំ ជាអភិបាលក្រុង Havre និងជាតំណាងរាស្ត្រប្រចាំមណ្ឌលទី៧នៃតំបន់ Seine-Maritime ក្នុងកូតាសម្ព័ន្ធចលនាប្រជាជន (UMP) ដែលក្រោយមកប្តូរទៅគណបក្សសាធារណរដ្ឋ។
នាយុទ្ធនាការបោះឆ្នោត លោក Philippe ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់លោក Alain Juppe។ នេះជាលើកដំបូងដែលលោកប្រធានាធិបតី តែងតាំងមន្ត្រីមកពីបក្សផ្សេងធ្វើជានាយករដ្ឋមន្ត្រី បើគិតចាប់តាំងពីលោក Jacques Chirac នៃគណបក្សសាធារណរដ្ឋ តែងតាំងលោក Lionel Jospin ពីគណបក្សសង្គមនិយម ធ្វើជានាយករដ្ឋមន្ត្រីចន្លោះពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០២។
លោក Philippe កាន់តំណែងកំពូលមួយនេះ បន្តពីលោក Bernard Cazeneuve៕
Tag:
អេម៉ានុយអែល ម៉ាក្រុង
Édouard Philippe
© រក្សាសិទ្ធិដោយ thmeythmey.com