បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
លោកតា ដូង ឌឿន សប្បាយចិត្តដោយបានជួលដីដាក់អង់តែនទូរសព្ទ
× ក្នុងអាយុ៨០ឆ្នាំ លោកតា ដូង ឌឿន អាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារតាមរយៈការជួលដីលំនៅឋានរបស់គាត់ឲ្យក្រុមហ៊ុនទូរសព្ទដើម្បីដាក់បង្គោលអង់តែនទូរសព្ទ។ នាយ យ៉ាន មិនចង់សួរលោកតា ឌឿន អំពីចំណូលប្រចាំខែនោះទេ។ ប៉ុន្តែក្រៅពីជួលទីតាំងដាក់អង់តែន លោកតាក៏ត្រូវបានក្រុមហ៊ុនបណ្តុះបណ្តាលឲ្យថែទាំម៉ាស៊ីននៅក្រោមអង់តែននោះដែរ។ អាចថាជាសំណាងល្អមួយដែលលោកតាអាចរកចំណូលបាននៅនឹងផ្ទះតែម្តង។
នៅកម្ពុជា ការរងផលប៉ះពាល់ផ្នែកសុខភាពពីធាតុវិទ្យុសកម្មដែលកើតចេញពីរលកធាតុអាកាសនៅតែជាបញ្ហាមិនច្បាស់លាស់៕
សូមស្តាប់សំឡេង៖
© រក្សាសិទ្ធិដោយ thmeythmey.com