ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
Manny Pacquiao នឹងមកចែករំលែកបទពិសោធន៍ដល់កីឡាករកម្ពុជានៅឆ្នាំនេះ
16, May 2017 ,
9:59 pm
រូបភាព
×
ដោយ:
បើយោងតាមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao នឹងមកចែករំលែកបទពិសោធន៍ និងបច្ចេកទេសដល់កីឡាករកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ តែយ៉ាងណា មិនទាន់ដឹងពីពេលវេលាច្បាស់លាស់សម្រាប់ការមកកាន់កម្ពុជារបស់ស្តេចប្រដាល់រូបនេះ នៅឡើយទេគ្រាន់តែដឹងថា នឹងមកនៅឆ្នាំនេះ។
អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ស្តេចប្រដាល់សកល Manny Pacquiao នឹងមកកម្ពុជាម្តងទៀតនៅឆ្នាំនេះ ដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកទេសដល់កីឡាករកម្ពុជា។ លោកបានបន្តថា ការមកលើកនេះ គឺស្តេចប្រដាល់សញ្ជាតិហ្វីលីពីនរូបនេះ នឹងចុះទៅបង្ហាត់បង្ហាញដល់កីឡាករដោយផ្ទាល់នៅសហព័ន្ធកីឡាប្រដាល់សកលតែម្តង។ ការធ្វើបែបនេះ ដើម្បីបង្កភាពងាយស្រួលដល់កីឡាករក្នុងការសិក្សាពីបច្ចេកទេសជាក់ស្តែង សម្រាប់យកមកអភិវឌ្ឍន៍សមត្ថភាព។
វត្តមានរបស់ស្តេចប្រដាល់សកលរូបនេះនៅលើទឹកដីកម្ពុជា មិនត្រឹមតែជួយពង្រឹងផ្នែកសមត្ថភាព និងបច្ចេកទេសរបស់កីឡាករប៉ុណ្ណោះទេ លើសពីនេះជួយជំរុញ និងលើកទឹកចិត្តកីឡាករឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំងថែមទៀត ជាពិសេសជួយទាក់ទាញយុវជនឲ្យចូលរួមលេងកីឡានេះកាន់តែច្រើនផងដែរ។
តែយ៉ាងណា អគ្គលេខាធិការរូបនេះ មិនទាន់បានបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយនៅឡើយទេ ព្រោះកំពុងរង់ចាំការឆ្លើយតមពីខុទ្ទកាល័យព្រឹទ្ធសភារបស់ស្តេចប្រដាល់សកលពិភបលោក Manny Pacquiao ចំពោះសំណើរដែលថ្នាក់ដឹកនាំ NOCC បានដាក់កាលពីចុងខែមេសា កន្លងទៅ។ លោកបានអះអាងថា សំណើររបស់ថ្នាក់ដឹកនាំ NOCC តាមរយៈក្រសួងការបរទេសកម្ពុជា និងតាមរយៈស្ថានទូតហ្វីលីពីនបានទៅដល់ខុទ្ទកាល័យរបស់ Manny Pacquiao ហើយ រង់ចាំតែចម្លើយតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប្រដាល់សកលអន្តរជាតិកម្រិត១(ផ្កាយ១)ក្រោយបទឧទ្ទេសរបស់គ្រូបង្វឹកអន្តរជាតិកម្រិត៣(ផ្កាយ៣)មកពីប្រទេសស្រីលង្កា Indraseha Rubasinghe Kankahame។ វគ្គបណ្តុះបណ្តាលក្រោមការឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិកអន្តរជាតិ(OS)នេះ រៀបចំឡើងរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី១៦-២៦ ខែឧសភា ក្នុងនោះ៧ថ្ងៃរៀនទ្រឹស្តី និង៣ចុងក្រោយរៀនអនុវត្តន៍៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រដាល់សកល
Manny Pacquiao
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម