បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ខែប្រាំង ពលរដ្ឋ​ខ្លះ​ឡើង​ពី​ខេត្ត​មក​ប្រកប​របរ​តូចតាច​នៅ​ភ្នំពេញ​
17, May 2017 , 10:25 am        
រូបភាព
​នាយ យ៉ាន មិនបាន​សួរ​ឈ្មោះ​អ្នកស្រី​ម្នាក់​ដែល​តែងតែ​កាន់​ជញ្ជីង​ថ្លឺ​ង​គីឡូ​កាត់មុខ​ផ្ទះ​នាយ​យ៉ាន​ឡើយ​។ ប៉ុន្តែ​នាយ​យ៉ាន​ដឹងថា អ្នកស្រី​នោះ​មាន​ទំងន់​៦៣​គីឡូក្រាម​។ ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ស្ត្រី​មកពី​ស្រុក​ពារាំង​នៃ​ខេត្តព្រៃវែង ឡើងមក​ភ្នំពេញ នា​រដូវប្រាំង ដើម្បី​ប្រក​បរបរ​ដើរ​ថ្លឺ​ង​ទំងន់​ដើម្បី​ទទួលបាន​កម្រៃ​ខ្លះ​យកទៅ​ចិញ្ចឹម​ឪពុកម្តាយ​និង​ជីដូន​ជីតា​នៅ​ភូមិកំណើត​។ នា​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន អ្នកស្រី​ក៏​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ដើម្បី​ធ្វើស្រែ ដែលជា​កេរ​របស់​ឪពុកម្តាយ​។ មាន​ពលរដ្ឋ​ខ្មែរ​នៅតាម​ខេត្ត​ជុំវិញ​រាជធានី​ច្រើនណាស់​ដែល​ធ្វើ​យ៉ាង​ដូច្នេះ​។ បើសិនជា​បុរស ពួកគេ​អាច​ប្រកប​របរ​ម៉ូតូឌុប កម្មករសំណង់ ធ្លាក់​ស៊ីក្លូ ជាដើម​។​



​សូម​ស្តាប់​បទ​សម្ភាស​នាយ​យ៉ាន​ជាមួយ​អ្នក​ប្រកប​របរ​ថ្លឹង​ទំងន់​៖







Tag:
 ពារាំង
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com