អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បើកផ្លូវ​ហោះហើរ​ថ្មី​ពី​ទីក្រុង​ហាណូយ - ទីក្រុង​យ៉ាង​ហ្គូ​ន​
17, May 2017 , 3:19 pm        
រូបភាព
​នៅថ្ងៃនេះ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានប្រកាស​បើកផ្លូវ​ហោះហើរ​អន្តរជាតិ​ថ្មី​ពី​ទីក្រុង​ហាណូយ​ទៅកាន់​ទីក្រុង​យ៉ាង​ហ្គូ​ន (​ប្រទេស​មី​យ៉ាន់​ម៉ា​) ជាមួយ​តម្លៃ​សំបុត្រ​ត្រឹមតែ VND205,000 (៩ ដុល្លារ )​។ ផ្លូវ​ហោះហើរ​ថ្មី​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៧ ដើម្បី​បំពេញ​តាម​តម្រូវ​ការកើនឡើង​នៃ​ភ្ញៀវទេសចរ​ឯកជន អ្នកទេសចរ និង​អ្នកជំនួញ​រវាង​ទីក្រុង​ធំ​របស់​ប្រទេស​វៀតណាម និង​មជ្ឈមណ្ឌល​ទេសចរណ៍​របស់​ភូមា​។

​ជើងហោះហើរ​ហាណូយ​-​យ៉ាង​ហ្គូ​ន​គឺ​ប្រតិបត្តិការ​ជា​រៀងរាល់ថ្ងៃ​ដោយ​ការហោះហើរ​ក្នុង​មួយ​ជើង​គឺមាន​រយៈពេល ១ ម៉ោង ៥៥ នាទី​។ ជើងហោះហើរ​ចេញពី​ហាណូយ​គឺ​ចាប់ផ្តើម​ចេញដំណើរ​នៅ​ម៉ោង ១២:០៥​នាទី (​ម៉ោង​ក្នុងស្រុក​) និង​មកដល់​ម៉ោង ១៣:៣០​នាទី (​ម៉ោង​ក្នុងស្រុក​)​។ ជើងហោះហើរ​ត្រលប់​មកវិញ​គឺ​ចាក​ចេញពី​យ៉ាង​ហ្គូ​ន​នៅ​ម៉ោង ១៤:៣០​នាទី និង​ចុះចត​នៅ​ហាណូយ​ម៉ោង ១៦:៥៥​នាទី (​ម៉ោង​ក្នុងស្រុក​)​។



​ពេលនេះ​អ្នក​អាចធ្វើ​ការ​កក់​សំបុត្រ​យន្តហោះ​សម្រាប់​ជើងហោះហើរ​ថ្មី​នេះ​ចាប់ពី​ម៉ោង ១២:០០ រហូតដល់​ម៉ោង ១៤:០០ (GMT+7) ជា​រៀងរាល់ថ្ងៃ ដោយ​ចូលទៅ​កាន់​គេហទំព័រ www.vietjetair.com (​អាច​ប្រើ​ជាមួយ​ទូរ​សព្ទ​ឆ្លាត​វៃ​ដោយ​ចូលទៅ​កាន់ https://m.vietjetair.com) ឬ​ចូលទៅក្នុង​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមហ៊ុន www.facebook.com/vietjetvietnam (​លោកអ្នក​គ្រាន់តែ​ចុច​ប៊ូ​តុង “Booking”)​។ ការទូទាត់​ប្រាក់​អាចធ្វើ​បាន​យ៉ាង​ងាយ​ជាមួយ​កាត​ឥណ​ពន្ធ និង​កាត​ឥណទាន Visa, MasterCard, JCB, KCP និង American Express​។​



​ទីក្រុង​ហាណូយ​នេះ​គឺជា​គោលដៅ​ទី​ពីរ​ដែល​ត្រូវបាន​ត​ភ្ជាប់​ជាមួយ​ទីក្រុង​យ៉ាង​ហ្គូ​ន​បន្ទាប់ពី​ផ្លូវ​ហោះហើរ​ពី​ទីក្រុង​ហូជីមិញ​-​យ៉ាង​ហ្គូ​ន​។ ផ្លូវ​ហោះហើរ​ថ្មី​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​អាចបំពេញ​តាម​តម្រូវការ​កើនឡើង​នៃ​អ្នកទេសចរ និង​អ្នកជំនួញ ក៏ដូចជា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់ អ្វី​ទាំងនេះ​គឺ​បានមក​ដោយសារ​ការហោះ​ហើរ​ដ៏​ងាយស្រួល និង​តម្លៃ​សំបុត្រ​យន្តហោះ​ដ៏​សមរម្យ​។​









​អំពី​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet
​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​វៀតណាម​ដែល​បាន​ប្រតិបត្តិការ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ថ្មី​សន្លាង​ជាមួយនឹង​តម្លៃថោក​សមរម្យ ព្រមទាំង​សេវាកម្ម​ដ៏​ល្អ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។ ក្រុមហ៊ុន​នេះ​មិនមែន​ត្រឹមតែ​ផ្ដល់ជូន​សេវាកម្ម​ហោះហើរ​តែមួយ​មុខ​សម្រាប់​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ប្រើប្រាស់​បច្ចេកវិជ្ជា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ចុងក្រោយបង្អស់​ដើម្បី​ផ្ដល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ជាច្រើន​ដល់​អតិថិជន​ផងដែរ​។ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ជា​សមាជិក​នៃ​សមាគមន៍​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ International Air Transport Association (IATA) ដែល​ទទួលបាន​វិ​ញ្ញា​ប័ន​ប​ត្រ​បញ្ជាក់​ពី​ការត្រួតពិនិត្យ​សុវត្ថិភាព​នៃប្រតិបត្តិ​កា​រ IATA Operational Safety Audit (IOSA)​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏ត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​នៃ Top 500 Brands ប្រចាំ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ ២០១៦ ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​សកលលោក Nielsen និង​ទទួលបាន​ពានរង្វាន់ “Best Asian Low Cost Carrier” នៅក្នុង​ការប្រគល់​រង្វាន់​នៃ​កម្មវិធី TTG Travel Awards កាលពី​ឆ្នាំ ២០១៥ ដែល​ទទួលបាន​ការបោះ​ឆ្នោត​គាំទ្រ​ពី​សំណាក់​អតិថិជន ភ្នាក់ងារទេសចរណ៍ និង​ប្រតិបត្តិការ​ទេសចរណ៍​ទូទាំង​តំបន់​អាស៊ី​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​ត្រូវបាន​គេ​ចាត់ទុកជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងបី​ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទូទាំង​ពិភពលោក​ដោយ​ក្រុមហ៊ុន​វិភាគ​ផ្នែក​បណ្ដាញ​សង្គម​សកលលោក Socialbakers​។​



​ថ្មីៗ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​យន្តហោះ​ចំនួន ៤៥ ដែល​រួមមាន​យន្តហោះ​ម៉ូ​ដែល A320s និង A321s ព្រមទាំង​ប្រតិបត្តិ​ការហោះហើរ​ចំនួន ៣៥០ ជើង​ក្នុង​មួយថ្ងៃ​។ ផ្លូវ​ហោះហើរ​ចំនួន ៦៣ ខ្សែ​ក្នុងប្រទេស​វៀតណាម​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ និង​ការហោះហើរ​ទៅកាន់​គោលដៅ​អន្តរជាតិ​ដែល​ក្នុងនោះ​មានដូចជា​ប្រទេស​ថៃ ប្រទេស​កូរ៉េខាងត្បូង ប្រទេស​តៃវ៉ាន់ ប្រទេស​ម៉ា​ឡេ​ស៊ិ ប្រទេស​ចិន និង​ប្រទេស​មី​យ៉ាន់​ម៉ា​។ មកដល់​សព្វថ្ងៃនេះ​ក្រុមហ៊ុន​នេះ​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន ៣៥ លាន​នាក់​។ ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នឹង​ពង្រីក​បណ្ដាញ​របស់ខ្លួន​ទៅកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បន្ថែមទៀត​។ ដើម្បី​សម្រេច​គោលដៅ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​ចុះហត្ថលេខា​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​យន្តហោះ​ឈានមុខ​គេ​បង្អស់​ក្នុង​ពិភពលោក​ដើម្បី​ទិញ​យន្តហោះ​ម៉ូ​ដែល​ថ្មីៗ និង​ទំនើប​បន្ថែមទៀត​។

 
Like Vietjet on Facebook, https://www.facebook.com/VietjetVietnam, follow us on Twitter, @Vietjetvietnam, and watch our videos at https://www.youtube.com/user/Vietjetvietnam.

​ចុច Like ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តាមរយៈ  https://www.facebook.com/VietjetVietnam តាមដាន​យើងខ្ញុំ​នៅលើ​បណ្ដាញ​សង្គម Twitter តាមរយៈ @Vietjetvietnam និង​ទស្សនា​វីដេអូ​របស់​យើងខ្ញុំ​តាមរយៈ​https://www.youtube.com/user/Vietjetvietnam ។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com