ជាតិ
បទយកការណ៍ / បទសម្ភាសន៍
LGBT៖ សង្សារ​មួយគូ បង្ហាញ​ពី​ឧបសគ្គ​នៃ​ស្នេហា​របស់ខ្លួន ដើម្បី​រក​ការគាំទ្រ​ពី​សង្គម
19, May 2017 , 8:59 am        
រូបភាព
ដោយ:
 ភ្នំពេញ​៖ «​កុលាប​តែងមាន​បន្លា ស្នេហា​តែងមាន​ឧបសគ្គ​»​។ នេះ គឺជា​ពាក្យស្លោក​ចាស់​បុរាណ ដែល​បាន​បង្កើតឡើង​រម្លឹក​ម​នុស្ស​ទាំងឡាយ ឲ្យ​មាន​ការតស៊ូ ដើម្បី​ថែរក្សា​ស្នេហា​ឲ្យ​បាន​គង់វង្ស ។ មិន​ខុសពី​ពាក្យស្លោក​ខាងលើ​នេះឡើយ លោក រ៉េត បូរ៉ា និង​លោក ណា​ង ពិសិដ្ឋ ក៏មាន​រឿងរ៉ាវ​ជាច្រើន ដែលជា​ឧបសគ្គ​មករា​រាំង​ស្នេហា​របស់​ពួកគេ​។ ខុសពី​ស្នេហា​ប្រុស​ស្រី ដែល​សង្គម​ទទួលស្គាល់​ពេញលេញ និង​ក្លាយជា​រឿង​ធម្មតា​នោះ ស្នេហា​រវាង​កំលោះ រ៉េត បូរ៉ា និង ណា​ង ពិសិដ្ឋ​ កំពុង​រង​គំនាប​នៃ​ការរើសអើង​ពី​គ្រួសារ និង​សង្គម​។


   
«​យើង​ទាំងពីរ​ស្រឡាញ់គ្នា មិន​ឲ្យ​ឪពុកម្តាយ​បានដឹង​ទេ ព្រោះ មិន​ចង់​ឲ្យ​ពួកគាត់​ពិបាកចិត្ត​»​។ នេះ គឺជា​ពាក្យសម្តី​ចេញពី​សង្សារ​មួយគូ ដែល​បង្ហាញ​ពី​ការរើសអើង និង​ការ​មិនទាន់​ទទួលស្គាល់​របស់​សង្គម​ខ្មែរ លើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ លោក រ៉េត បូរ៉ា និង​លោក ណា​ង ពិសិដ្ឋ បាន​បង្កើត​ស្នេហា​ជាមួយគ្នា​រយៈពេល​២​ឆ្នាំ​ហើយ ដោយ​មិន​ប្រាប់​ឲ្យ​គ្រួសារ​បានដឹង​ឡើយ​។ ការ​លាក់បាំង​នេះ ក៏​ព្រោះ ពួកគេ​បារម្ភ​ថា ឪពុកម្តាយ​របស់ខ្លួន​មិន​យល់ព្រម ដែល​ធ្វើ​ឲ្យ​ភាគី​ទាំងសងខាង មាន​ភាព​រកាំរកូស​ជាមួយគ្នា​។ រស់នៅ​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ​ទៅហើយ ប៉ុន្តែ ស្នេហា​អ្នក​ទាំងពីរ ហាក់រ​កកោះ​ត្រើយ​មិនឃើញ​ឡើយ ដ្បិត នៅ​កម្ពុជា​មិនទាន់​មានច្បាប់​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អាច​រៀបការ​បាន​នៅឡើយ​។   

លោក រ៉េត បូរ៉ា និងលោក ណាង ពិសិដ្ឋ បានអនុញ្ញាតឲ្យសារព័ត៌មានថ្មីៗផ្សព្វផ្សាយនូវរូបថត​ និងសំឡេងរបស់លោកទាំងពីរជាសាធារណៈ។ 

​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍ រវាង​សង្សារ​មួយគូ​នេះ ជាមួយ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ​ដូចតទៅ​៖       











Tag:
 ​បុរស​ស្រឡាញ់​បុរស​
 ​​​ ស្នេហា​
  ​សង្សារ​
 ​ ការរើសអើង
© រក្សាសិទ្ធិដោយ thmeythmey.com