ពីនេះ ពីនោះ
ព័ត៍មានសុខភាព
 បុរស​ដែល​ឆាប់​ចូល​គេង អាច​ឆាប់​មានកូន ហើយ​ខ្លាំង​រឿង​លើ​គ្រែ​
06, Jan 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនបើ​អ្នក​គិតថា ចង់​ក្លាយជា​ឪពុក​គេ​ឆាប់ៗ អ្នក​គួរតែ​ប្រញាប់​បញ្ចប់​កិច្ចការ ហើយ​ចូល​គេង​ពី​ព្រលប់ ពីព្រោះ ការសិក្សា​ជាច្រើន​បាន​រកឃើញថា បុរស​ដែល​ឆាប់​ចូល​គេង អាច​ផលិត​មេជី​វិត​ឈ្មោល​ដែលមាន​សុខភាព​ល្អ និង​ខ្លាំងក្លា​។​



​ការសិក្សា​បានបង្ហាញ​ថា បុរស​ដែល​ចូល​គេង​ចន្លោះ​ពី​ម៉ោង ៨ ទៅ​ម៉ោង ១០ មាន​មេជី​វិត​ឈ្មោល​ដែល​ខ្លាំង ហែល​លឿន ហើយ​មាន​សម​ត្ថិ​ភាព​ខ្ពស់ ក្នុង​ការបង្ក​កំណើត​។ ផ្ទុយទៅវិញ បុរស​ដែល​ចូល​គេង​យប់​ជ្រៅ នឹងមាន​មេជី​វិត​ឈ្មោល​តិច​ក្នុង​ទឹកកាម ហើយ​ខ្សត់ខ្សោយ​កម្លាំង​ទៀតផង​។​

​ការ​គេង​តិចជាង ៦ ម៉ោង​ក្នុង​ថ្ងៃ ពិតជា​មិនល្អ សម្រាប់​សុខភាព​ទូទៅ​នោះទេ ជាពិសេស រឿង​លើ​គ្រែ ដូច្នេះ អ្នក​គួរតែ​ព្យាយាម​គេង​ឲ្យ​បាន ៨ ទៅ ១០ ម៉ោង​ក្នុង​មួយថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com