ជាតិ
​​​ន​យោ​បាយ​ជាតិ​
LDP រចនា​រូបភាព​ទាក់ទង​នឹង​ខ្លឹមសារ​ឃោសនា​ឲ្យ​សកម្មជន​ខ្លួន​ដាក់​លើ​ហ្វេ​ស​ប៊ុ​ក​
20, May 2017 , 4:19 pm        
រូបភាព
ដោយ: រួបរួម
​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​រចនា​រូបភាព​ទាក់ទង​នឹង​ការឃោសនាបោះឆ្នោត​-​ឃុំ សង្កាត់ ដើម្បី​ឲ្យ​សកម្មជន​របស់​ដាក់ Profile និង Cover នៅលើ​ហ្វេ​ស​ប៊ុ​ក​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ LDP​។​



​នៅក្នុង​យុទ្ធនា​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ថ្មី​នេះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក ខឹម វាសនា បាន​បេក្ខជន​នៅ​ឃុំ​-​សង្កាត់​ចំនួន​៨៤៤ ក្នុងចំណោម ១៦៤៦ ឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស​។​

«​ដូច្នេះ​ដើម្បី​ចូលរួមចំណែក​ពង្រីក​ប​ន្ថែ​ម​នូវ​ការផ្សព្វផ្សាយ គណបក្ស​បាន​រចនា រូបភាព​ទាក់ទង​ការឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​ជា Profile និង Cover Facebook ដើម្បី​ឲ្យ​បងប្អូន​សមាជិក និង​អ្នកគាំទ្រ​ធ្វើការ​ផ្លាស់ប្តូរ​»​។ នេះ​បើតាម​ការរៀបរាប់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក LDP​។​

LDP ជា​គណបក្ស​ដ៏​លេចធ្លោ​មួយ​នៅ​កម្ពុជា ដោយ​សកម្មជន​របស់​គណបក្ស​មួយ​នេះ ភាគច្រើន មាន​គណនី​ហ្វេ​ស​ប៊ុ​ក ដោយ​ភ្ជាប់​ឈ្មោះ​ខ្លួន​ជាមួយ​គណបក្ស [​ឧទាហរណ៍ Virak Ldp]​។ នៅ​ថ្ងៃ​ទីមួយ​នៃ​យុទ្ធនា​ការបោះឆ្នោត​នេះ LDP បានរៀបចំ​ក្បួន​ដង្ហែ​នៅ​ខេត្ត​មួយចំនួន​ដូចជា បន្ទាយមានជ័យ កណ្តាល តាកែវ កំពង់ស្ពឺ បាត់ដំបង ហើយ​ត្រៀម​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃអាទិត្យ​ស្អែក​នេះ​។​

​ជយឃោស​ដែល LDP ប្រើ​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត រួមមាន ១.​មេឃុំ​សម្ព័ន្ធ​! បោះ​ដោយ​យើង​! ទម្លាក់​ដោយ​យើង​!  ២.​មេឃុំ​សម្ព័ន្ធ​! របស់​ពួកយើង​! ដើម្បី​ពួកយើង​! ៣.​បញ្ហា​ស្រុក​ខ្មែរ​! អំណាច​ប្រមូលផ្តុំ​! ៤.​ប្រភព​បញ្ហា​! អំណាច​ប្រមូលផ្តុំ​! រាស្ត្រ​អត់​អំណាច​!​។​

​លោក ខឹម វាសនា ដែលជា​ប្រធាន​គណបក្ស កំពុងស្ថិត​នៅក្នុង​ប្រទេស​កាណាដា ដោយ​លោក​ត្រូវ​ជួប​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន​នៅ​កា​ដា​ណា និង​សហរដ្ឋអាមេរិក​។ តាម​គម្រោង​លោក​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​នា​ថ្ងៃទី​២៤ ខែឧសភា ខាងមុខ​៕




Tag:
 បោះឆ្នោតឃុំ-សង្កាត់
  LDP
  ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com