ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេលខ្លះ កូនស្រីត្រូវការឪពុក ជាងត្រូវការម្តាយ
× កូនក្មេងនឹងរៀនពីអ្វី ដែលគេឆ្លងកាត់ប្រចាំថ្ងៃ ហើយអ្នកប្រហែលជាគិតថា ម្តាយ ដើរតួនាទីសំខាន់ និងមានទំនាក់ទំនងជិតស្និទ្ធជាងឪពុក ជាពិសេស គឺកូនស្រីតែម្តង។ វាអាចត្រឹមត្រូវ ប៉ុន្តែ តាមពិតទៅ កូនស្រីរបស់អ្នក ក៏ត្រូវការឪពុកគេខ្លាំងណាស់ដែរ។
តើឪពុកមានតួនាទី ឬសារៈសំខាន់អ្វីខ្លះនៅក្នុងគ្រួសារ? មានច្រើនណាស់ ៖
1. ស្រឡាញ់ម្តាយរបស់គេ និងថែទាំគ្រួសារទាំងមូល
2. ឪពុកម្តាយបានផ្តល់ភាពកក់ក្តៅ និងភាពរីករាយដល់គ្រួសារ
3. ឪពុកជាមនុស្សដែលធ្វើឲ្យគ្រួសារ មានសុវត្ថិភាព និងអាចការពារសមាជិកក្នុងគ្រួសារនេះបាន
4. ឪពុកភាគច្រើនយល់ចិត្តកូន ហើយបំពេញចិត្តកូនស្រីជាងម្តាយរបស់គេ
5. ឪពុកភាគច្រើនអាចចូលរួមកម្មវិធី ឬការកំសាន្តនានារបស់កូន មិនថានៅសាលា ឬទីណាឡើយ
6. ឪពុកភាគច្រើនចូលចិត្តនិយាយថា កូនស្រីស្អាតណាស់
7. ឪពុកជាមនុស្សប្រុសដែលស្និទ្ធ និងអាចជឿទុកចិត្តបាន ពេលដែលកូនស្រីចង់ពិភាក្សាជាមួយ
8. ឪពុកអាចបង្រៀនកូនឲ្យមានទំនួលខុសត្រូវ និងក្លាយជាមនុស្សរឹងប៉ឹងម្នាក់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com