ពីនេះ ពីនោះ
 ពេល​ឃោសនា ធ្វើយ៉ាងណា​កុំ​ឲ្យ​រាស្ត្រ​ខ្លាច​!
21, May 2017 , 9:04 am        
រូបភាព
ដោយ: ថ្មីៗ
កំណាព្យ​បទ សត្វ​កាងស្លាប​
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!



-​តាំងចិត្ត ចិត្ត​តាំង​ច្បាំង​ដូចគ្នា​  ​    គរ​កៀរ កៀរគរ​ឈរ​យកឈ្នះ​
​ផ្ញើ​សារ សារ​ផ្ញើ​ដើរ​តាម​ផ្ទះ​ ​ ​            ចង់​ឈ្នះ ឈ្នះ​ចង់ៗ​គ្រប់​បក្ស​។​

-​លកលៃ លៃលក​យក​រាស្ត្រ​ធំ​          ​កួន​គុំ គុំកួន​ខ្លួន​កុំ​ដាក់​
​អួតខ្លួន ខ្លួន​អួត​ព្រួត​កាប់​ចាក់​ ​       ផ្សាយ​បក្ស បក្ស​ផ្សាយ​ម្តាយ​ហាម​ជេរ​។​

-​ប្រាប់​រាស្ត្រ រាស្ត្រ​ប្រាប់​ស្តាប់​ឲ្យ​បាន​ ​ ​        ប្រុង​ប្រាណ ប្រាណ​ប្រុង​ផ្ចុងផ្តើម​រេ​
​រាស្ត្រ​ព្រួយ ព្រួយ​រាស្ត្រ​វាស​គ្នាន់គ្នេរ​ ​ ​         ដៀល​គេ គេ​ដៀល​រាល​កើតក្តី​។​

-​កុំ​ឌឺ ឌឺ​កុំ​សុំ​សិន​មក​ ​ ​                     ច្បា​ប់យក យក​ច្បាប់ ចាប់​ខន្តី​
​រាស្ត្រ​យល់ យល់​រាស្ត្រ​ចៀស​សម្តី​ ​        ធ្វើ​អ្វី អ្វី​ធ្វើ​មើល​រាស្ត្រ​ធំ​។​

-​គិត​រាស្ត្រ រាស្ត្រ​គិត ពិត​ពេញ​លាភ​          មានប្រៀប ប្រៀប​មាន ឈាន​កាន់​ឃុំ​
​ជួយ​រាស្ត្រ រាស្ត្រ​ជួយ​ស្ទួយ​ជ្រោង​ជ្រំ​ ​              ឈ្នះ​ឃុំ ឃុំ​ឈ្នះៗ​ដល់​ជាតិ​៕

© រក្សាសិទ្ធិដោយ thmeythmey.com