ពីនេះ ពីនោះ
និស្សិត​គួរ​ធ្វើការ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ច្រើន បើ​ចង់​ធ្វើការ​ក្នុង​វិស័យ​ឯកជន​
21, May 2017 , 11:22 am        
រូបភាព
ដោយ:
​ក្នុងពេល​កំពុង​សិក្សា និស្សិត គួរ​សង្វាត​ធ្វើ​កិច្ចការងារ​ស្ម័គ្រចិត្ត​បម្រើ​សង្គម​ឲ្យ​បាន​ច្រើន ដើម្បី​ទុកជា​ទុន​សម្រាប់​ធ្វើការ​នៅក្នុង​វិស័យ​ឯកជន នាពេល​អនាគត ឬ​ក្រោយពេល​បញ្ចប់​ការសិក្សា​។



​បើ​និស្សិត​ចង់​ធ្វើ​ការងារ​ក្នុង​វិស័យ​ឯកជន គួរ​ណាស់​ចំណាយ​ពេលវេលា​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​ត្រូវ​តាម​ជំនាញ និង​សមស្រប​តាម​គោលដៅ​ជីវិត​ឲ្យ​បាន​ច្រើន ព្រោះថា​ក្នុង​វិស័យនេះ ទាមទារ​បទពិសោធន៍​ការងារ ហើយ​ការចូល​ធ្វើ​ការងារ​ក្នុង​វិស័យនេះ តាមរយៈ​ការដាក់​ពាក្យ និង​សម្ភាសន៍​។ តែ​ពេលធ្វើ​ការងារ​ស្ម័គ្រចិត្ត និស្សិត​មិនត្រូវ ភ្លេច​សិក្សា​ជំនាញ​ខ្លួន​ដែល​កំពុង​សិក្សា ពោលគឺ​ត្រូវមាន​ទន្ទឹមគ្នា ទាំង​ទ្រឹស្តី​និង​ការអនុវត្ត​។

​ក៏ប៉ុន្តែ​បើ​និស្សិត​ចង់​ធ្វើ​ការងារ​ក្នុង​វិស័យ​រដ្ឋ​វិញ និស្សិត​គួរតែ​សិក្សា​ពី​ជំនាញ​របស់ខ្លួន​ឲ្យ​ពូកែ​ព្រោះថា ការចូល​បម្រើ​ការងារ​រាជការ​ឆ្លងកាត់​ការប្រឡង ដែល​ខុសគ្នា​ពី​ការចូល​បម្រើ​ការងារ​នៅក្នុង​វិស័យ​ឯកជន​។

​ជារួម​និស្សិត ត្រូវធ្វើ​ការងារ​នៅក្នុង​វិស័យ ដែល​ខ្លួន​ស្រលាញ់ ពេញចិត្ត និង​ត្រូវ​តាម​ជំនាញ ស្របតាម​គោលដៅ​ដែល​យើង​បានកំណត់ ព្រមទាំង​បែងចែក​ពេលវេលា​សិក្សា និង​ការងារ​សង្គម​ឲ្យ​បានច្បាស់លាស់​។
​​

Tag:
 ការងារ​ស្ម័គ្រចិត្ត​
  និស្សិត​
© រក្សាសិទ្ធិដោយ thmeythmey.com