ពីនេះ ពីនោះ
 តើ «​មណ្ឌលអាកាសរចល់​» និង «​មណ្ឌលអាកាសស្ងប់​» ជា​អ្វី​?
22, May 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​មណ្ឌលអាកាសរចល់​» និង «​មណ្ឌលអាកាសស្ងប់​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



«​មណ្ឌលអាកាសរចល់​» Troposphere ជា​ស្រទាប់​បរិយាកាស​ព័ទ្ធជុំវិញ​ផែនដី មាន​កម្រាស់​ពី​៦ ទៅ ៨​គ​.​ម នៅ​តំបន់​ប៉ូល ៩​គ​.​ម នៅ​កន្លែង​ដែលមាន​រយៈកម្ពស់​ខ្ពស់ ១៦​គ​.​ម នៅ​តំបន់​ត្រូ​ពិ​ក និង​ពី ១៦ ដល់ ១៧​គ​.​ម នៅ​តំបន់​អេក្វាទ័រ​។ មណ្ឌល​នេះ មាន​លក្ខណៈ​សម្គាល់​ដោយ​សីតុណ្ហភាព និង​សម្ពាធ​បរិយាកាស​ចុះ​ពី​រយៈកម្ពស់​ទាប​ទៅ​រយៈកម្ពស់​ខ្ពស់ ហើយ​ជា​មណ្ឌល​ដែល​កើតមាន​បាតុភូត ឧតុ​ភូត​ច្រើន​បំផុត​។​

«​មណ្ឌលអាកាសស្ងប់​» Stratosphere ជា​មណ្ឌល​បរិយាកាស​ច​ន្លោះ​មណ្ឌលអាកាសរចល់ និង​មណ្ឌល​អាកាស​កណ្ដាល​មាន​រយៈកម្ពស់​ដល់​៥០​គ​.​ម (​មាន​កម្រាស់​ប្រមាណ ៤០​គ​.​ម​)​។ មណ្ឌល​នេះ ខ្សត់​ខ្យល់ និង​សំណើម​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)​។​

© រក្សាសិទ្ធិដោយ thmeythmey.com