ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តាមពិតជំងឺលើសសម្ពាធឈាម បណ្តាលមកពីរបៀបរស់នៅទាំងនេះសោះ
× បើសិនជាអ្នករកឃើញថា សម្ពាធឈាមចេះតែឡើងខ្ពស់ទៅៗរហូត អ្នកគួរតែប្រុងប្រយ័ត្នខ្ពស់អំពីរបៀបរស់នៅខ្លួនឯងផង។ ខាងក្រោមនេះគឺជាទម្លាប់មួយចំនួន ដែលអ្នកគួរតែផ្លាស់ប្តូរហើយដើម្បីការពារសុខភាព ជាពិសេសសម្ពាធឈាមកុំឲ្យឡើងខ្ពស់ទៀត៖
ញ៉ាំអាហារដែលមានជាតិប្រៃច្រើនពេក និងមានជាតិប៉ូតាស្យូមតិច
មិនមានសកម្មភាពរាងកាយគ្រប់គ្រាន់ ជាពិសេសការហាត់ប្រាណ
កំពុងតែធាត់ជ្រុល ដែលនេះក៏ប្រឈមខ្ពស់នឹងការលើសកូឡេស្តេរ៉ុល ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមផងដែរ
ការញ៉ាំគ្រឿងស្រវឹងច្រើនៗពេក។ ដូច្នេះសម្រាប់ស្ត្រីគួរតែកាត់បន្ថយមកត្រឹមតែម្តងក្នុងមួយថ្ងៃ និងបុរសអាចពីរដងក្នុងមួយថ្ងៃបានហើយ
កំពុងតែជក់បារី៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com