ជាតិ
ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលខ្មែររដូវកាលទី២ នៅបាត់ដំបង
× ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលខ្មែររដូវកាលទី២ នៅខេត្តបាត់ដំបង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភាខាងមុខ។ ។ ពិព័រណ៍នេះ រៀបចំឡើងក្នុងបំណង រួមចំណែក និងបំផុសឱ្យខ្មែរ ងាកមកប្រើប្រាស់ផលិតផលខ្មែរ។
ក្រសួងពាណិជ្ជកម្ម នឹងរៀបចំការតាំងពិព័រណ៍ផលិតផលខ្មែរ រដូវកាលទី២ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភាខាងមុខនេះ នៅបរិវេណវាលបែកចាន ទីលានបាល់ទាត់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជាពិព័រណ៍ដែលរៀបចំឡើងក្រោមយុទ្ធនាការ «ទិញផលិតផលខ្មែរ»។
យោងតាមទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីរួមចំណែកជួយបំផុសឱ្យពលរដ្ឋកម្ពុជាយើងងាកមកប្រើប្រាស់ផលិតផលខ្មែរ ដែលជាមូលដ្ឋាននៃការពង្រឹងនិងពង្រីករោងចក្រ សហគ្រាស និងសិប្បកម្មទាំងឡាយនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងពិធីតាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរនេះ ក៏មានប្រគំតន្ត្រីផងដែរ ដោយក្នុងនោះ មានតារាចម្រៀងល្បីៗជាច្រើននាក់ និងមានក្រុមកំប្លែងមកសម្តែងជូនទស្សនាផងដែរ៕
Tag:
ពិព័រណ៍
ផលិតផលខ្មែរ
ក្រសួងពាណិជ្ជកម្ម
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com