ពីនេះ ពីនោះ
តើ​ពាក្យ «​ប្រ​លប់​» និង «​ព្រលប់​» មួយណា​ត្រឹមត្រូវ​? ​
22, May 2017 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
នៅមាន​មនុស្ស​មួយចំនួន នៅតែ​សរសេរ​ពាក្យ​ទាំងពីរ «​ប្រ​លប់​» និង «​ព្រលប់​» នេះ ដោយ​មិនដឹងថា ពាក្យ​មួយណា​ត្រូវ ឬ​ពាក្យ​មួយណា​ខុស​ឡើយ​។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រូវ គឺ​សរសេរ​ជា «​ព្រលប់​» ជា​នាម​មានន័យថា វេលា​ជា​ខាងដើម​យប់ គឺ​ពេលដែល​ទើបនឹង​យប់​។ ឧទាហរណ៍​៖ ធ្វើការ​ព្រលឹម​ទាល់​ព្រលប់​, ក្បាល​ព្រលប់ គឺ​ដើម​ព្រលប់​។ ល​៕




© រក្សាសិទ្ធិដោយ thmeythmey.com