ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូនតូច​ចុកពោះ តើ​អ្នក​គួរ​ធ្វើ​បែបណា​?
22, May 2017 , 8:02 am        
រូបភាព
ដោយ: ថ្មីៗ
​ទារក​ទើបនឹង​កើត ឬ​កូនក្មេង​មិនទាន់​ចេះ​និយាយ ពិតជា​ពិបាក​ក្នុងការ​មើលថែទាំ​ខ្លាំងណាស់ ពីព្រោះ ពួកគេ​មិនអាច​ប្រាប់​យើង​បានទេ​ថា តើ​គេ​ឈឺ​អ្វី​?​គេ​ចង់បាន​អ្វី​ជាដើម​?



​វា​ជា​រឿង​សំខាន់​ណាស់ ដែល​អ្នក​គួរ​យក​កូន​ទៅ​មន្ទីរពេទ្យ ប្រសិនបើ​កូន​របស់​អ្នក​យំ​មិន​បាត់​នោះទេ ពីព្រោះ គ្រូពេទ្យ​អាច​នឹង​រក​មូលហេតុ ដែល​នាំ​គេ​យំ​មិន​បាត់​ដូចជា ចុកពោះ​ជាដើម​។

​អាកា​រៈ​ចុកពោះ ជា​បញ្ហា​ដែល​កើត​ញឹកញាប់​លើ​កុមារ​តូច ជាពិសេស ពេល​ក្រពះ​ពោះវៀន​របស់គេ ធ្វើការ​មិនទាន់​បានល្អ ឬ​គេ​ញ៉ាំ​របស់​មិនល្អ​ជាដើម​។​

​ខាងក្រោម​នេះ គឺជា​អ្វីដែល​អ្នក​គួរ​ចេះ ដើម្បី​ធ្វើ​ឲ្យ​កូន​បាត់​យំ ៖

•    ​អោប​កូន​របស់​អ្នក​ថ្ម​មៗ ហើយ​ដាក់​គេ​ឲ្យ​គេង​

•    ​អង្រួន​ជើង ឬ​ទះ​គូថ​របស់គេ​ថ្នមៗ​

•    ​ព្យាយាម​អោប​គេ​ឲ្យ​ត្រង់ ដើម្បី​ជួយ​ឲ្យ​គេ​បញ្ចេញ​ខ្យល់​ពី​ក្នុង​ពោះ​

•    ​អ្នក​អាច​គោះ​របស់របរ ឬ​ភ្លេង​ឲ្យ​លឺ ដើម្បី​ឲ្យ​គេ​ចាប់អារម្មណ៍​

•    ​អ្នក​អាច​នាំ​កូន​ដើរទៅ​ក្រៅ ឬ​ដាក់​គេ​ក្នុង​រទេះរុញ​ដើរលេង​ក៏បាន​

•    ​ងូតទឹក​ក្តៅ​ឧណ្ហ​ឲ្យ​កូន​របស់​អ្នក​

​យក​ក្រណាត់​ស្អាត​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ រួច​ស្អំ​លើ​ពោះ​របស់គេ​។​

​ប្រសិនបើ​អ្នក​ព្យាយាម​ពីរ​បី​ម៉ោង​ហើយ​នៅតែ​មិន​បាត់ ឬ​គេ​កាន់តែ​ស្រែក​ខ្លាំង​ឡើង សូម​ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com