កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Kane ឈ្នះ​ស្បែកជើង​មាស​២​រដូវ​កាល​ជាប់​គ្នា ខណៈ​Courtois បាន​ស្រោមដៃ​មាស​
22, May 2017 , 11:56 am        
រូបភាព
 
 
Harry Kane ខ្សែប្រយុទ្ធ​ក្រុម​មាន់​ខ្នាយ​យ​មាស Tottenham Hotspur ឈ្នះ​ស្បែកជើង​មាស (Golden Boot) ក្នុង​ក្របខណ្ឌ Premier League ពីរ​ឆ្នាំ​ជាប់​គ្នា​ជាមួយនឹង​គ្រាប់​បាល់​ស៊ុត​ប​ញ្ចួ​ល​ទី​សរុប​២៩​គ្រាប់ ខណៈ Thibaut Courtois អ្នកចាំទី​ដៃ​ស្អិត​របស់ Chelsea ក្លាយជា​ម្ចាស់​ពាន​ស្រោមដៃ​មាស​ក្នុង​រដូវ​កាល​នេះ​។​



​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស វ័យ​២៣​ឆ្នាំនេះ អា​ចរក​គ្រាប់​បាល់​បាន​រហូតដល់​៧​គ្រាប់​ម្នាក់ឯង​នា​ជំនួប​២​ប្រកួត​ចុងក្រោយ ធ្វើ​ឲ្យ​រួប​គេ​នាំមុខ​ខ្សែប្រយុទ្ធ Romelu Lukaku របស់ Everton ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ ក​ក្រោយ​រកបាន​២៥​គ្រាប់​ក្នុង​រដូវ​កាល​នេះ​។​
  
 
​ចំណែក​អ្នកចាំទី​សញ្ជាតិ​បែ​ល​ហ្ស៊ី​ក Thibaut Courtois ឈ្នះ​ស្រោមដៃ​មាស (Golden Glove) ក្រោយ​ជួយ​ក្រុម​តោ​ខៀវ Chelsea លើក​ពាន Premier League រដូវ​កាល​នេះ​ផងដែរ​។​
Courtois បាន​ប្រជែង​ឈ្នះ អ្នកចាំទី Hugo Lloris របស់​Spurs  David De Gea របស់ Man Utd  Fraser Forster របស់ Southtopmton និង Petr Cech របស់ Arsenal ដើម្បី​ក្លាយជា​ម្ចាស់​ពានរង្វាន់​នេះ ដោយ​រក្សា clean sheet បាន​ច្រើន​ប្រកួត​ជាងគេ​រហូតដល់​ទៅ​១៦​ដង​។​
  
 
​រីឯ​ខ្សែបម្រើ Kevin De Bruyne របស់ Manchester City ឈ្នះ​ពាន​អ្នក​ដែល​បញ្ជូន​បាល់​បាន​ច្រើនជាងគេ (Most Assists) ក្រោយ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​សម្រេច​ទី​បាន​រហូតដល់​១៨​ដង នៅ​Premier League រដូវ​កាល​២០១៦-២០១៧ នេះ​៕
 








Tag:
 បាល់ទាត់​
  ស្បែកជើង​មាស​
  ស្រោមដៃ​មាស​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com