អត្ថបទពាណិជ្ជកម្ម
បុគ្គលិក​ក្រុមហ៊ុន​សាម​សុង​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​សម្រួល​ដល់​ការខ្វះខាត​ឈាម
21, May 2017 , 2:24 pm        
រូបភាព
​កាលពី​ថ្មីៗ​នេះ បុគ្គលិក​មកពី​ក្រុមហ៊ុន​សាម​សុង​ថៃ​សាខា​កម្ពុជា បាន​រួមគ្នា​ម្តងទៀត​ដើម្បី​បរិច្ចាគ​នៅ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម (NBTC) ដែល​រៀបចំឡើង​នៅ​ថ្ងៃទី ១៩ ខែ ឧសភា​។​

«​កម្មវិធី​បរិច្ចាគ​ឈាម​ក្រុមហ៊ុន​សាម​សុង​» គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Samsung Love & Care ដែល​ក្រុមហ៊ុន​សាម​សុង​តែងតែ​ផ្តល់នូវ​ក្តី​ស្រលាញ់ និង​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាជន​កម្ពុជា​តាមរយៈ​ស​កម្ម​ភាព​សង្គម​នានា​។ ជាក់ស្តែង​សកម្មភាព​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​របស់ បុគ្គលិក​សាម​សុង​ថ្ងៃនេះ​គឺមាន​គោលដៅ​តែមួយគត់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការសំខាន់​នៃ​ការផ្គត់ផ្គង់​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។​



​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖

«​ក្រុមហ៊ុន​សាម​សុង​ស្ថិតនៅ​ទីនេះ​ដើម្បី​ជំរុញ​ឲ្យ​ផ្នែក បច្ចេកវិទ្យា ផលិតផល និង​ការច្នៃប្រឌិត​របស់​យើង ហើយ​យើង​សង្ឃឹមថានឹង​អាចធ្វើ​ឲ្យ​ជីវិត​មនុស្ស​កាន់តែ​ប្រសើរ​។ សាម​សុង​ថែមទាំង​ជឿជាក់ថា ការកសាង​សង្គម​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​ការយកចិត្តទុកដាក់​គឺ​ចាប់​ផ្តើមចេញពី​យើង​ម្នាក់ៗ​។ ដូច្នេះហើយ បានជា​យើង​ធ្វើការ​បរិច្ចាគ​ឈាម​នេះ​ជា​រៀងរាល់ឆ្នាំ ហើយ​យើង​ធ្វើ​វាពី​ចេញពី​ក្រអៅបេះដូង​របស់​យើង​។​»



​ជា​ចុងក្រោយ ក្រុមហ៊ុន​ក៏​សូម​សំណូមពរ​ឲ្យ​សាធារណជន និង​ប្រិយមិត្ត​អ្នកអាន​ទាំងអស់ ដែល​គិតថា​ខ្លួន​មាន​សុខ​ភាពល្អ​គ្រប់គ្រាន់​ដើម្បី​ផ្តល់ជូន​ឈាម​សម្រាប់​អ្នក​ដែល​ត្រូវការ​ជាបន្ទាន់ ដោយ​ទំនាក់ទំនង​ទៅកាន់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​តាមរយៈ​ទូរស័ព្ទ​លេខ 092 99 8000​។​











​អំពី​ក្រុមហ៊ុន Samsung Electronics Co., Ltd
Samsung Electronics Co., Ltd នាំ​ជូន​នូវ​បទពិសោធន៍​ថ្មី​ដល់​ពិភពលោក និង​អនាគតកាល ដែល​ពោរពេញ​ទៅដោយ​គំនិត និង​បច្ចេកវិទ្យា​ច្នៃប្រឌិត​។ ក្រុមហ៊ុន​សាម​សុង​កំពុង​កៃ​ច្នៃ​អភិវឌ្ឍ​ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីន​បោកគក់ ម៉ាស៊ីនត្រជាក់ ស្មា​ត​ហ្វូ​ន ឧបករណ៍​ពាក់​លើ​រាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់​នៅផ្ទះ​បែប​ឌីជីថល ឧបករណ៍​ឨ​សថ​ថ្នាំពេទ្យ ប្រព័ន្ធ​បណ្តាញ​ផ្សេងៗ គ្រឿង​បរិក្ខារ​ចម្លង​អគ្គីសនី និង​គ្រឿង​អំពូល LED ផងដែរ​។ សម្រាប់​ព័ត៌មាន​ថ្មីៗ សូម​ចូលទៅ​កាន់ Samsung Newsroom នៅ​គេហទំព័រ http://news.samsung.com​។​

( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com