អត្ថបទពាណិជ្ជកម្ម
ធនាគារ ហុង លី​អុង រៀបចំ​កម្មវិធី «​សម្រេច​ក្តី​សុបិន​» រដូវ​កាល​ទី ៣ ក្នុងឱកាស​ទិវា​កុមារ​អន្តរជាតិ​
22, May 2017 , 3:33 pm        
រូបភាព
​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ​កាន់តែ​ជិត​មកដល់​ហើយ ! តើ​លោក​អ្នកមាន​គម្រោង​សម្រាប់​កូនៗ​លោក អ្នក​ហើយ ឬ នៅ ? ធនាគារ ហុង លី​អុង សូម​អញ្ជើញ​លោកអ្នក និង បុត្រ​ធីតា​របស់លោក​អ្នក​មក​ចូលរួម ដោយ​សេរី​ក្នុង​កម្មវិធី «​សម្រេច​ក្តី​សុបិន​» រដូវ​កាល​ទី ៣ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ​នៅ​រោងភាពយន្ត Major Cineplex by Cellcard ។​

​កូនៗ​លោកអ្នក​អាច​ចូលរួម​កម្មវិធី​សប្បាយៗ ថែមទាំង​ទទួលបាន​កាដូ​ជាច្រើន​ត្រលប់​ទៅផ្ទះ​វិញ ផងដែរ ក្រៅពីនេះ​ថែមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន និង​រង្វាន់​ធំ​ដែលមាន​ទឹកប្រាក់ ៥០០ ដុល្លារ អាមេរិក ។​

​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​កម្មវិធី «​សម្រេច​ក្តី​សុបិន​»  រដូវ​កាល​ទី ៣ របស់ ធនាគារ ហុង លី​អុង បាន​ត្រលប់​មកវិញ​ទៀតហើយ​ដែល​កម្មវិធី​នេះ មានកម្ម​វិធី​ពិសេសៗ​ជាច្រើន​សម្រាប់​កុមារ​រីករាយ​កម្សាន្ត ដែលមាន​ដូចជា​៖ ការសម្តែង​សៀក ការ​ច្រៀង Beatbox ការ​ច្រៀង​ជាមួយ​ហ្គី​តា ការសម្តែង​របាំ​របស់​កុ មារ ការ​គូររូប​លើ​មុខ និង ការ​សូន​រូប​ធ្វើ​ពី​ដីឥដ្ឋ ។ ក្រៅពីនេះ​ក៏មាន​ការប្រកួត​ទេពកោសល្យ​របស់​កូនៗ លោកអ្នក​ដែលមាន​ដូចជា​៖ ការរត់​ម៉ា​រ៉ូ​តុង​របស់​កុមារ ការលេង​ល្បែង​ជា​ក្រុម ការប្រកួត​ផាត់​គំនូរ 3D និង ការប្រកួត​កុមារ​អស្ចារ្យ ជាដើម ៕

​ដើម្បី​ចុះ​អោយ​កូនៗ​របស់លោក​អ្នកជា​មុន​ដើម្បី​ទទួលបាន​កូដ​ចូល​លេង តាម​គេហទំព័រ http://hlb.codedone.com/wonderland បន្ទាប់មក​ទាញយក QR Code ចូលទៅក្នុង​ទូរស័ព្ទដៃ​លោកអ្នក តម្រូវ​ស្កេ​ន QR Code ពេល​លោកអ្នក​ចូលមក​កម្មវិធី​។ សម្រាប់​ពត៌មាន​លំ​អឹ​ត លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ 023 999 711​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com