អត្ថបទពាណិជ្ជកម្ម
ច្បាប់ពាណិជ្ជកម្មដែលពាណិជ្ជករ និយោជក និងនិយោជិកគួរយល់ដឹង
× ភ្នំពេញ៖វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងពាណិជ្ជកម្មកំពុងតែមានការវិឌ្ឍន៍ និងរីកដុះដាលយ៉ាងខ្លាំងនៅលើសកលលោក។ ជាមួយគ្នានេះដែរ វិស័យច្បាប់ដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្របសម្រួល ព្រមទាំងរក្សាស្ថិរភាពនូវវិស័យនានានៅក្នុងប្រទេសនីមួយៗ។
សម្រាប់ពាណិជ្ជករ និយោជិក និយោជកនៃក្រុមហ៊ុន ស្ថាប័ន និងសហគ្រាសគ្រប់ធន់គ្រប់ប្រភេទ ការយល់ដឹងអំពីផ្នែកច្បាប់ពាណិជ្ជកម្ម និងច្បាប់ពន្ធដារនៃប្រទេសដែលពួកគេកំពុងធ្វើជំនួញ ឬបម្រើការងារគឺមានសារសំខាន់ខ្លាំងណាស់។ ហេតុអ្វីបានជាច្បាប់ពាណិជ្ជកម្មដើរតួនាទីសំខាន់នៅក្នុងជីវភាពរស់នៅ ការធ្វើការងារ និងការធ្វើពាណិជ្ជកម្មរបស់ពាណិជ្ជករ និយោជិក និយោជក?
ច្បាប់ពាណិជ្ជកម្មបានផ្ដល់អត្ថប្រយោជន៍ និងចំណេះដឹងយ៉ាងច្រើនដូចជា៖
ប្រព័ន្ធច្បាប់សំខាន់ៗដែលទាក់ទងទៅនឹងពាណិជ្ជករ និងការវិនិយោគ
ប្រភេទផ្សេងៗនៃក្រុមហ៊ុននីមួយៗនៅ ប្រទេសកម្ពុជា
ច្បាប់ការងារ និងការចុះកិច្ចសន្យាការងារ
ការចុះបញ្ជីពាណិជ្ជកម្ម
របៀបនៃការបង្កើតអាជីវកម្ម ឬពាណិជ្ជកម្ម
ការរៀបចំក្រុមហ៊ុន ការគ្រប់គ្រងក្រុមហ៊ុន មូលធន និងហិរញ្ញវត្ថុផ្សេងៗ
របៀបដោះស្រាយជម្លោះរវាគភាគីផ្សេងៗ និងការសងបំណុលផ្សេងៗនៅពេល ក្រុមហ៊ុនរងវិបត្តិផ្សេងៗ
ច្បាប់ទាក់ទងទៅនឹងគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ជាដើម។
តាមរយៈការរៀបរាប់នូវអត្ថប្រយោជន៍ និងចំណេះដឹងខាងលើ សបញ្ជាក់អោយឃើញថា វាជាចំណេះដឹងមួយដែលពាណិជ្ជករ និយោជិក និយោជកគួរគប្បីសិក្សាស្វែងយល់អោយបានច្បាស់ដើម្បីបញ្ជៀសនូវហានិភ័យមួយចំនួនដូចជា បញ្ហាជម្លោះរវាងម្ចាស់ហ៊ុន និងម្ចាស់ហ៊ុន និយោជក និងនិយោជិក ព្រមទាំងបញ្ហាទាក់ទងទៅនឹងដៃគូប្រកួតប្រជែង និងបញ្ហាអាជីវកម្មផ្សេងៗ។
ទន្ទឹមនឹងនេះដែរ វិទ្យាស្ថាន CamEd Business School ជាវិទ្យាស្ថានមួយដែលមានការបណ្ដុះបណ្ដាលទៅលើការសិក្សាវគ្គខ្លី “ច្បាប់ពាណិជ្ជកម្មកម្ពុជា” នៅរៀងរាល់ចុងសប្ដាហ៍ ដោយមានការបណ្ដុះបណ្ដាលដោយសាស្ត្រាចារ្យដែលមានទាំងចំណេះដឹង ជំនាញ និងបទពិសោធន៍ច្បាស់លាស់ទាក់ទងទៅនឹងច្បាប់ពាណិជ្ជកម្ម និងការដោះស្រាយវិវាទអាជីវកម្មផ្សេងៗ។
ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញជាទុនក្នុងការដោះស្រាយ និងបញ្ជៀសនូវបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុនាពេលអនាគត ដូច្នេះចាប់ផ្ដើមស្រវាក្រេបយកនូវចំណេះដឹង និងជំនាញទាំងនេះនៅវិទ្យាស្ថាន CamEd Business School ។ សម្រាប់ពត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងមកកាន់ ០២៣ ៩៨៦ ៥២២ / ៥២៣ / ៩៦០ / ៩៦១។
© រក្សាសិទ្ធិដោយ thmeythmey.com