បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
កាន់តែ​ចាស់​កាន់តែ​មានតម្លៃ​៖ ឡាន Jeep ចាស់​ថ្លៃ​ជាង​១​ម៉ឺន​ដុល្លារ​, ម៉ូតូ​កង់​បី​ចាស់​ក៏​អាច​ដល់​ម៉ឺន​ដុល្លារ​ដែរ​
22, May 2017 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​ដើមឡើយ ពលរដ្ឋ​ខ្មែរ​មិន​យល់ដឹង ហើយក៏​មិនដែល​ឲ្យ​តម្លៃ​ទៅលើ​របស់របរ​ចាស់ៗ​ដែរ​។ តែ​ក្រោយមក ពួកគេ​ចាប់ផ្តើម​ចេះ​ស្រឡាញ់​របស់របរ​ចាស់ៗ​។



បច្ចុប្បន្ននេះ របស់របរ​កាន់តែ​ចាស់​ដែល​នៅមាន​គុណភាព​ល្អ មានតម្លៃ​កាន់តែ​ខ្ពស់​។ លោក ផល ពៅ ចូលចិត្ត​ប្រមូល​វត្ថុ​បុរាណ​ដូចជា​៖ នាឡិកា​សម័យ​បារាំង កង់​ធម្មតា កង់​ម៉ាស៊ីន ម៉ូតូ រថយន្ត​។​ល​។ លោក​បាន​ទិញ​របស់របរ​ទាំងនោះ​ដើម្បី​ជួសជុល រួច​លក់​ចេញ​វិញ​។ ទោចក្រយាន និង​ឡាន​បុរាណ ដែលមាន​អាយុ​ពី ៣០ ទៅ ៦០​ឆ្នាំ មាន​វត្ត​មាននៅ​ហាង PCH car care​។ តាំងពី​កុមារភាព​លោក​ចូលចិត្ត​វត្ថុ classiques​។ លោក ពៅ ប្រាប់ថា ម៉ូតូ​កង់​បី​ចាស់​(​ទិញ​ចូល និង​លក់​ចេញ​)​អាចមាន​តម្លៃ​ក្នុង​រង្វង់​ពី​៥០០០ ទៅ​១២០០០​ដុល្លារ​អាមេរិក​។ រថយន្ត Jeep អាចមាន​តម្លៃ​ពី​៥០០០​ដុល្លារ​ទៅ​១៨០០០​ដុល្លារ​អាមេរិក​។

សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ខ្លី​រវាង នាយ​យ៉ាន អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ផល ពៅ ម្ចាស់​ហាង PCH car care ដូចតទៅ​៖













© រក្សាសិទ្ធិដោយ thmeythmey.com