ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ខ្មែរ​នៅ​អាមេរិក​ដែលជា​អ្នករត់​តាក់ស៊ី​ថា​របរ​នេះ​ថ្លៃថ្នូរ និង​រកចំណូលបាន​ច្រើន​
22, May 2017 , 9:19 pm        
រូបភាព
​ហូ​ណូ​លូ​លូ​៖ លោក ថម ថា​ន់​ធី គឺជា​ពលរដ្ឋ​ខ្មែរ ដែល​បានមក​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​ក្រោយ​របប ប៉ុល ពត​។ បច្ចុប្បន្ន លោក ថា​ន់​ធី កំពុង​រស់នៅ​ក្រុង​ហូ​ណូ​លូ​លូ រដ្ឋ​ហា​វ៉ៃ និង​ប្រកប​របរ​បើក​តាក់ស៊ី​។​សម្រាប់​បុរស​ខ្មែរ​អាមេរិកាំង​វ័យ​៤៧​ឆ្នាំ​រូបនេះ របរ​រត់​តាក់ស៊ី គឺជា​របរ​មួយ​ដែល​ថ្លៃថ្នូរ និង​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​។​



​ការលើកឡើង​បែបនេះ ពីព្រោះ​លោក ធ្លាប់មាន​អ្នក​ប្រាប់​លោក​ថា កុំ​ឲ្យ​ប្រាប់​អ្នកស្រុក​ខ្មែរ​ថា រូបលោក​បើកឡាន​តាក់ស៊ី  ព្រោះ​គេ​មើលងាយ​។ បុរស​ខ្មែរ​អា​មេ​កាំ​ង​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា​របរ​នេះ ចំពោះ​អ្នក​នៅ​ហា​វ៉ៃ ឬ​អ្នក​នៅ​អាមេរិក ខ្ញុំ​គិតថា​ថ្លៃថ្នូរ​។ ប៉ុន្តែ​ខ្ញុំ​ឮថា​នៅ​ស្រុក​ខ្មែរ បើ​គេ​ដឹងថា​យើង​បើកឡាន​តាក់ស៊ី គេ​ថា​អត់​ថ្លៃថ្នូរ គេ​ថា​កុំ​ឲ្យ​ប្រាប់​អ្នកស្រុក​ខ្មែរ​ថា​ខ្ញុំ​បើកឡាន​តាក់ស៊ី​ឲ្យ​សោះ ព្រោះ​គេ​មើលងាយ​យើង​»​។

​ដ្បិតតែ​របរ​បើក​តាក់​ស៊ី​អាច​រកប្រាក់​បាន​ច្រើន ប៉ុន្តែ​ក៏​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដែរ ដូចជា​អាច​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ភ្ញៀវ​មិន​ឲ្យ​ប្រាក់​និង​ការ​ប្លន់​ជាដើម​។ នេះ​បើតាម លោក ថា​ន់​ធី​។​

​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ថម ថា​ន់​ធី ដូចតទៅ​៖










Tag:
 ថម ថា​ន់​ធី​
  តាក់ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com