ពីនេះ ពីនោះ
រវាងពាក្យ «របោយ» និង «ល្បោយ» មួយណាត្រឹមត្រូវ?
× មនុស្សភាគច្រើន សរសេរពាក្យនេះជា «ល្បោយ» មិនដែលសរសេរជា «របោយ» ទេ។ តាមពិតនៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យនេះត្រឹមត្រូវទាំងពីរ គឺអាចសរសេរជា «របោយ» ឬ «ល្បោយ» ក៏បានដែរ។ ពាក្យនេះមានន័យថា គ្រឿងអន្លក់ស្រស់ឆៅ ឬឆ្អិន សម្រាប់ប្រើបរិភោគផ្សំជាមួយនឹងអាហារឆ្អាប។ ឧទាហរណ៍៖ របោយនំបញ្ចុក។
មួយវិញទៀត មានន័យថា ដែលពីមុនមានច្រើន លុះតមកកាន់តែរលោះនៅមានបន្តិចបន្តួចរង្វើលៗ។ ឧទាហរណ៍៖ ផ្លែស្វាយនៅមានរបោយៗ, មនុស្សមកកាន់តែល្បោយហើយ © រក្សាសិទ្ធិដោយ thmeythmey.com