ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺ​ពេញ​ខ្លួន តើ​គួរ​គេង​របៀប​ណា​ទើប​លក់​ស្រួល​ទៅ​?
23, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មុនពេល​អ្នក​លេបថ្នាំ​ដើម្បី​បំបាត់​ការឈឺចាប់ ចូរ​ចាំ​ថា របៀប​ដែល​អ្នក​គេង​ក៏​ជា​វិធី​ជួយ​បំបាត់​ការឈឺ បន្ថយ​ការ​រលាក និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​ដែរ​។ ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា​ដែល​អ្នក​កំពុងតែ​ឈឺចាប់​ដូចជា ឈឺក្បាល​ខ្ទ​កៗ ឬ​ឈឺចាប់​ពេល​មក​រដូវ វា​ក៏​អាច​ពិបាកធ្វើ​ឲ្យ​អ្នក​គេង​លក់​បានដែរ​។ តាមពិតទៅ នៅពេល​អ្នក​មិនអាច​គេង​បែបនេះ ការឈឺចាប់​កាន់តែខ្លាំង​ឡើងៗ​ទៅវិញ​ទេ​។​



​ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​នូវ​គន្លឹះ​មួយចំនួន​ដើម្បី​កាត់បន្ថយ​ការឈឺចាប់ ហើយ​គេង​លក់បាន​ស្រួល​ថែមទៀត​។​

​ពេល​ឈឺក្បាល​
​ចូរ​គេង​ផ្ងា​ឲ្យ​ត្រង់​ខ្លួន ហើយ​កើយ​ខ្នើយ​ឲ្យ​ចំ​កណ្តាល​ខ្នើយ ដើម្បី​កុំ​ឲ្យ​ក្បាល​ងាក​ទៅ​ឆ្វេង​ស្តាំ​បាន​ក្នុងពេល​គេង​។ វិធីសាស្ត្រ​នេះ​ក៏​អាចជួយ​ឲ្យ​គេង​លក់បាន​កាន់តែ​ស្រួល​ផងដែរ​។​

​ឈឺចាប់​ពេល​មក​រដូវ​
​ចូរ​គេង​ផ្ងា ហើយ​ដាក់​ខ្នើយ​នៅ​ខាងក្រោម​កែងជើង​ដើម្បី​បំបាត់​ការឈឺ​ចាប់បាន​មួយចំនួន​។ ចូរ​ប្រាកដថា ឆ្អឹង​កង​ខ្នង​អ្នក​មិនបាន​ច្ប​ត់​ក្នុងពេល​កំពុងតែ​គេង​ឡើយ​។​

​ពេល​ផ្តាសាយ​
​ចូរ​គេង​ផ្ងា ហើយ​ដាក់​ខ្នើយ​កល់​ក្បាល​ខ្ពស់​បន្តិច​ឲ្យ​ដូច​ជម្រាលភ្នំ​។ ការធ្វើ​បែបនេះ​នឹង​កាត់បន្ថយ​ភាពមិន​មាន​ផាសុកភាព​ពេល​កំពុងតែ​ផ្តាសាយ​បាន​។​

​ពេល​ឈឺក្រពះ​

​ចូរ​គេង​ផ្អៀង​មក​ខាងឆ្វេង ហើយ​ដាក់​ខ្នើយ​នៅ​ចន្លោះ​ជើង​។ ពេលនោះ​វា​នឹង​ជំរុញ​ដល់​ការ​គេង និង​ហើយ​មិនសូវ​ឈឺក្រពះ​ទៀតផង​។​

​ឈឺ​ខ្នង​
​ចូរ​គេង​ផ្ងា ហើយ​ដាក់​ខ្នើយ​នៅក្រោម​ជង្គង់​។ បន្ទាប់មក ចូរ​ដាក់​កន្សែង​ដែល​ម៉ូ​មួយ​នៅក្រោម​ចង្កេះ​ផង​ដើម្បី​បំបាត់​ការឈឺចាប់ និង​ភាព​គ្មាន​ផាសុកភាព​នានា​។​

​ពេល​ឈឺ​នៅ​កញ្ចឹងករ​
​ចូរ​គេង​ផ្ងា ហើយ​ក្បាល​កើយ​ខ្នើយ​ធម្មតា​។ ចូរ​ម៉ូ​កន្សែង​មួយ​ដាក់​នៅក្រោម​កញ្ចឹងក​ទៅ​។​

​ពេល​ឈឺ​ស្មា​
​ចូរ​គេង​ផ្អៀង​នៅ​ខាង​ដែល​មិន​ឈឺ ហើយ​ផ្ទុ​ច​ជង្គង់​ឡើង​។ បន្ទាប់មក​ដាក់​ខ្នើយ​គង​មួយ​នៅ​ចន្លោះ​ជង្គង់​ទាំងសងខាង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com