ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន នឹង​ចេញ​ឃោសនា​បក្ស នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​
23, May 2017 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច ហ៊ុន សែន នឹងចូលរួម​ដង្ហែរ​ក្បួន​ឃោសនាបោះឆ្នោត នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​បោះឆ្នោត​នៅ​ថ្ងៃទី​២ មិថុនា ដើម្បី​សាមគ្គីភាព និង​គាំទ្រ​ដល់​បេក្ខជន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​ប្រជាជន​ទូទាំងប្រទេស​។​
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​ដូច្នេះ​ថា​៖«​សូម​សមាជិក​បក្ស​យើង​រាប់លាន​នាក់ នៅ​គ្រប់ ខេត្ត ស្រុក ខ័​ណ្ឌ ក្រុង ឃុំ សង្កាត់ នៅ​ទូទាំងប្រទេស​ចាត់ទុកថា​ខ្ញុំ​បាន​ចូលរួម​ជាមួយ​បង​ប្អួ​ន​នៅ​គ្រប់​ទីកន្លែង​​»​។​
 
​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​រយៈពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០ ឧសភា ដល់​ថ្ងៃទី​២ មិថុនា ដោយ​គជប អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ អាច​ដង្ហែរ​ក្បួន​ឃោសនា​បាន​ត្រឹម​២​ដង​ប៉ុណ្ណោះ​។ ពលរដ្ឋ​ទូទាំងប្រទេស នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ -​សង្កាត់ នៅ​ថ្ងៃទី​៤ មិថុនា តាម​កាលបរិច្ឆេទ​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ៕

Tag:
 ហ៊ុន សែន​
 ​បោះឆ្នោត​ឃុំ​-​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com