អត្ថបទពាណិជ្ជកម្ម
សុខភាព​មាត់​ធ្មេញ​៖ បច្ចេកទេស​ពត់​តំរង់​ធ្មេញ​អាស្រ័យ​លើ​ទម្រង់​មុខ និង មាត់​
24, May 2017 , 11:30 am        
រូបភាព
​កាលពីមុន បច្ចេកទេស​ពត់​ធ្មេញ ត្រូវបាន​ប្រើ​ដើម្បី​ពត់​តំរង់​ធ្មេញ​ទាំងអស់​ក្នុង​មាត់ ឲ្យ​រត់​ត្រង់​ជួរ​។ លទ្ធផល​ដែល​រំពឹង​ពី​ការពត់​ធ្មេញ​ឲ្យ​រត់​ត្រង់​ជួរ​នេះ បាន​ជួយ​ឲ្យ​ធ្មេញ​បំពេញ​មុខងារ​ទំពារ​បាន​ត្រឹមត្រូវ និង​អាច​បញ្ចេញ​សម្លេង​បាន​ច្បាស់​ល្អ​។ មកដល់​បច្ចុប្បន្ននេះ​បច្ចេកទេស​ពត់​ធ្មេញ​បាន​បោះ​ជំ​ហ៊ាន​ទៅមុខ​មួយកម្រិត​ទៀត​ដែល​ធ្វើ​អ្នកជំងឺ​ទទួលបាន​លទ្ធផល​លើសពី​ការរំពឹងទុក​។ នោះ​គឺ​បានការ​ផ្លាស់ប្ដូរ​ទំរង់​មុខ​របស់​អ្នកជំងឺ​ទាំងមូល​។ ហេតុ​ដូចនេះហើយ​បានជា​បច្ចេកទេស​ថ្មី​ចុងក្រោយ​(​ដែល​ប្រើប្រាស់​នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​ប​ស្ចឹ​ម​) គឺជា​ការពត់​តំរង់​ធ្មេញ​ដោយយោង​ទៅលើ​លក្ខណៈ​សមស្រប ស្រស់​សា្អ​តនៃ​ទំរង់​មុខ​អ្នកជំងឺ (Face-Driven Orthodontic) ត្រូវបាន​យកមក​អនុវត្ដ​យ៉ាង​ល្អិតល្អន់​សម្រាប់​ជា​ផែនការ​ព្យាបាល​អ្នកជំងឺ​។​

​តើ​អ្វី​ទៅជា​ការពត់​តំរង់​ធ្មេញ​អាស្រ័យទៅលើ​លក្ខណៈ​សមស្រប​ស្រស់ស្អាត​នៃ​ទំរង់​មុខ​របស់ អ្នកជំងឺ​?
​ការព្យាបាល​ពត់​តំរង់​ធ្មេញ​ដោយ​ប្រើ​បច្ចេកទេស​សាមញ្ញ​គឺ​លទ្ធផល​ទទួលបាន​ត្រឹមតែ​ធ្វើអោយ​ធ្មេញ​រត់​ត្រង់​ជួរ​ប៉ុណ្ណោះ​។ ការប្រើ​បច្ចេកទេស​សាមញ្ញ អាច​បណ្ដាលអោយមាន​ផល​អវិជ្ជា​មាន មាន​ភាពមិនប្រក្រតី​កើត​ទ្បើងទៅលើ​សោ​ភណ្ឌ​នៃ​ទម្រង់​មុខ​របស់​អ្នកជំងឺ​។ ឧទាហរណ៍​៖ បើសិនជា​ករណី​ទាញ​ធ្មេញ​មុខ​ចូលទៅ​ក្រោយ​ខ្លាំងពេក​បណ្ដាលអោយ​ទំរង់​មុខ​របស់​អ្នកជំងឺ​មាន​សភាព​ក្រ​ហិប​ចូល​ក្នុងនោះ​នាំអោយ​បបូរមាត់​ក្រ​ហិប​ទៅតាម​នោះដែរ​។ ផ្ទុយទៅវិញ​បើ​បរាជ័យ​ក្នុង​ការធ្វើផែនការ​ព្យាបាល​ដោយ​ការ​ទប់​លំនឹង​ធ្មេញ​ថ្គាម​ក្រោម​នោះ​ធ្វើអោយ​ធ្មេញ​ថ្គាម​មាន​ចលនា​មក​ខាង​មុខជា​លទ្ធផល​បណ្ដា​ល​អោយ​មាត់​របស់​អ្នកជំងឺ​មាន​សភាព​ប៉ោង​ក្រ​ពុង​ទ្បើង​បន្ទាប់ពី​ព្យាបាល​រួច​។ មាន​ករណី​ខ្លះទៀត ការព្យាបាល​មិនបាន​គិតពី​សភាព​ទម្រ​ប់​នៃ​ស្នាមញញឹម​របស់​អ្នកជំងឺ​ឲ្យ​ល្អិតល្អន់ ដែល​បាន​បណ្ដាលអោយ​អ្នកជំងឺ​សើច​ចេញ​អញ្ចាញ​ខ្លាំង​បន្ទាប់ពី​ធ្វើការ​ព្យាបាល​រួច​។



​ហេតុផល​ដូចដែល​បានលើកឡើង​ខាងលើ​នេះហើយ ដែល​លោកអ្នក​គួរ​ជ្រើសរើស​ពត់​ធ្មេញ​ជាមួយ​អ្នកជំនាញ ជាជាង​ការស្វែងរក​សេវា​ព្យាបាល​ធម្មតា​ដែល​មិនអាច​វាស់​ស្ទង់​ពី​លទ្ធផល​ក្រោយ​ការព្យាបាល​។ ជាក់ស្តែង​នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​យើង​មានការ​យកចិត្តទុកដាក់​យ៉ាង​ល្អឥតខ្ចោះ​ចំពោះ​ដំណាក់កាល​នីមួយៗ​។ ចំពោះ​ការរៀបចំ​ផែនការ​ព្យាបាល​ដែល​អាស្រ័យទៅលើ​ទម្រង់​មុខ​ជំងឺ​គឺមាន​លក្ខណៈពិសេស​ត្រង់​ថា ទំរង់​មុខ​អ្នកជំងឺ​ស្នាមញញឹម និង​មុខងារ​ទំពារ​ត្រូវបាន​យកមក​ធ្វើការ​វិនិច្ឆ័យ​យ៉ាង​ល្អិតល្អន់​ជា​កញ្ចប់​តែម្ដង​។ មានន័យថា ទាំង​ការដែល​ធ្វើអោយ​ធ្មេញ​បំលាស់​ទី និង​ទំរង់​មុខ​មានការ​ផ្លាស់ប្ដូរ​ត្រូវបាន​ធ្វើអោយ​មានដំណើរ​ការព្រម​គ្នា​។​



​ទី​១៖ ផោ្ដ​តទៅ​លើ​និរន្ដ​ន៏​ភាព​នៃ​លទ្ធផល​
​ការពត់​ធ្មេញ​ជាមួយនឹង​អ្នកឯកទេស គឺជា​ការព្យាបាល​ដែល​អាស្រ័យទៅលើ​ទំរង់​មុខ​អ្នកជំងឺ​គឺ​ផ្ដោតជាសំខាន់​ជាងនេះទៀត​ទៅលើ​ភាព​យូរអង្វែង​នៃ​សមាមាត្រ​នៃ​ផ្ទៃមុខ​ទាំងមូល​។ ជាជាង​គិតតែ​អំពី​សភាព​លក្ខណៈ​នៃ​ធ្មេញ​របស់​អ្នកជំងឺ​សម្រាប់​រយៈពេល ១ ឬ ២​ឆ្នាំ​យើង​ត្រូវ​គិត​អំពី​សោ​ភណ្ឌ​ភាព​នៃ​ផ្ទៃមុខ​របស់​អ្នកជំងឺ​សម្រាប់​រយៈពេល ៣០​ឆ្នាំ​។​



​ទី​២៖ វិធីសាស្ដ្រ​រួម​
​ការពត់​តម្រង់​ធ្មេញ​អាស្រ័យទៅលើ​ទម្រង់​មុខ មិន​ត្រឹមតែ​ជាការ​ព្យាបាល​ទៅលើ​រោគសញ្ញា (symptom) ដែល​ស្ដែង​ចេញមក​តែប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ជាការ​ព្យាបាល​ទៅលើ​មូលហេតុ​(cause) ដែល​បង្កអោយមាន​បញ្ហា​កម្លាំង​ធ្មេញ​ផងដែរ​។ វិធីសាស្ដ្រ​នេះ​គឺ​ផ្ដោតទៅលើ​ទំនាក់ទំនង​អស់​រវាង​ចលនា​របស់​ធ្មេញ ឥរិយាបទ រឺ​ទីតាំង​របស់​មាត់ ព្រមទាំង​ភាពចុះ​សំរុង​គ្នា​នៃ​ផ្ទៃមុខ​ទាំងមូល​។ ការយកចិត្តទុកដាក់​លើក​ត្ដា​ទាំងបី​ខាងលើនេះ ធ្វើ​ឲ្យ​យើង​មិន​ត្រឹមតែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នោះទេ តែ​ថែម​ទាំ​ទទួលបាន​នូវ​ស្ថេរភាព​នៃ​លទ្ធផល​ទាំងនោះ​ផងដែរ​៕

​រៀបរៀង​ដោយ​៖ អ្នកស្រី​ទន្ដ​បណ្ឌិត ជាង ម៉េង​ជូ​    ​
​នៃ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម សាខា​វិមានឯករាជ្យ​


(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com