ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ដឹង ដុំ​ទឹកកក​បួន​ជ្រុង កាត់បន្ថយ​ការកើត​មុន​ដូចម្តេច​ទេ​?
24, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​យើង​និយាយ​ដល់​វិធី​ថែរក្សា​សម្ផស្ស ដុំ​ទឹកកក​បួន​ជ្រុង​ត្រូវបាន​គេ​រកឃើញថា​មាន​ភាពអាថ៌កំបាំង​ច្រើន​ចំពោះ​រឿងនេះ ប៉ុន្តែ​បែរជា​មិនសូវមាន​គេ​ចាប់អារម្មណ៍​ច្រើន​ទៅវិញ​។ ទោះបីជា​យ៉ាងណាក៏ដោយ ឥទ្ធិពល​របស់​ដុំ​ទឹកកក​បួន​ជ្រុង​មានគុណ​ប្រយោជន៍​អស្ចារ្យ​ច្រើនណាស់​ចំពោះ​ផ្ទៃមុខ ហើយ​ក្នុងនោះ​ក៏មាន​ការកាត់បន្ថយ​ការកើត​ជំងឺ​មុន​ផងដែរ​។​



​ការអនុវត្ត​ដ៏​ពេញនិយម​បំផុត​មួយ​នៃ​ការប្រើប្រាស់​ដុំ​ទឹកកក​បួន​ជ្រុង​គឺ​ដើម្បី​បង្រួម ឬ​ធ្វើ​ឲ្យ​មុន​លើ​ស្បែក​ទៅជា​ស្វិត​វិញ​។ ជំងឺ​មុន​គឺជា​ការ​មាន​របួស​តូចៗ​។ ដុំ​ទឹកកក​អាចជួយ​កាត់បន្ថយ​ភាព​ឡើង​ក្រហម និង​ហើម ជាពិសេស​គីស​មុន​តែម្តង​។ វា​អាច​បំបាត់​ការឈឺចាប់​តាមរយៈ​ធ្វើ​ឲ្យ​ស្ពឹក​។ យ៉ាងណាមិញ ចូរ​ចាំ​ថា កន្លែង​ដែល​កើតមុន​គឺ​ឈឺ​ខ្លាំង ហើយ​ក៏មាន​បាក់តេរី​ច្រើន​ដែរ​។ ដូច្នេះ ចូរ​ប្រយ័ត្ន​ផង​នៅពេល​យក​ដុំ​ទឹកកក​បួន​ជ្រុង​ទៅ​ស្អំ​នៅ​កន្លែង​កើតមុន​។​

​របៀប​ព្យាបាល​៖
​ចូរ​លាងមុខ​ឲ្យ​ស្អាត ហើយ​ស​ម្ងួ​ត​ជាមួយ​កន្សែងពោះគោ​។ ចូរ​យក​ដុំ​ទឹកកក​បួន​ជ្រុង​មួយចំនួន​ខ្ចប់​ក្នុង​កន្សែង​ស្អាត​មួយ ឬ​ដាក់​ក្នុង​ថង់​ទឹកកក​ក៏បាន​ដែរ​។ បន្ទាប់មក​យក​វា​មក​ស្អំ​នៅលើ​កន្លែង​ដែល​កើតមុន​រយៈពេល​មួយ​នាទី​។ ចូរ​សម្រាក ៥​ដង ហើយ​ចាំ​ស្អំ​ម្តងទៀត​។ ចូរ​ធ្វើ​ច្រើនដង​តាមតែ​អាចធ្វើ​ទៅបាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com