ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺក្រពះ​មែន​ទេ​? តែ​ជី​អង្កាម​អាចជួយ​បាន​!!!
25, May 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​នឹងធ្វើ​អ្វី​ទៅ​នៅពេល​មាន​អា​ការៈឈឺ​ក្រពះ​? រឿង​មួយ​ដែល​អ្នកនឹង​ត្រូវធ្វើ គឺ​ទៅ​ឱសថស្ថាន​ដើម្បី​ផ្សំ​ថ្នាំ​ឈឺក្រពះ​លេប​ហើយ​។ តើ​អ្នកមាន​គិតថា ចង់​ប្រើ​វិធីសាស្ត្រ​អ្វី​ផ្សេង​ដែរ​ទេ​? បើសិនជា​អ្នក​ធ្លាប់មាន​អាកា​រៈ​ឈឺពោះ ឬ​មិន​ស្រួល​ក្នុង​ពោះ​ដោយសារតែ​ក្រពះ​មិន​កិន​ល្អ ខាងក្រោម​នេះ​គឺជា​វិធី​ព្យាបាល​បែប​ធម្មជាតិ​មួយ​ដែល​អ្នក​គួរតែ​សាកល្បង​ហើយ​។ យ៉ាងណាមិញ ការសិក្សា​ពី​វិធី​នេះ ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Prescribe International រួចហើយ​។​



​តែ​ជី​អង្កាម មិន​ខុសគ្នា​ប៉ុន្មាន​ទេពី​តែ​បៃតង ព្រោះតែ​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​។ វា​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​ឈឺក្រពះ និង​ក្រពះ​មិន​កិន​អាហារ​ទេ តែ​ក៏​ជួយ​បំបាត់​ការ​តឹង​ច្រមុះ ឈឺធ្មេញ និង​ក្តៅខ្លួន​ដែរ​។ តែ​ជី​អង្កាម​មាន​អង់​ទី​អុកស៊ីដ​ង់​ជាច្រើន​ដែល​អាច​ច្រោះ​ជាតិពុល​ចេញពី​រាងកាយ និង​ជួយ​ដល់​ការរំលាយ​អាហារ​។ វា​ក៏មាន​សារធាតុ​ប្រឆាំង​ការ​រលាក ដែល​អាចជួយ​បំបាត់​ការ​ឈឺពោះ​បានដែរ​។ ជាតិ​ប្រេង Volatile ក្នុង​តែ​ជី​អង្កាម​នឹង​ភ្ញោ​ច​ដល់​ថង់ទឹកប្រមាត់ ដើម្បី​ជួយ​ដល់​ការរំលាយ​អាហារ​។ ដូច្នេះ ការ​ញ៉ាំ​តែ​ជី​អង្កាម​មួយ​ពែ​ក​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​រាងកាយ​ទេ តែ​ក៏​ពង្រឹង​ដល់​ការរំលាយ​អាហារ​ផង និង​បំបាត់​ការឈឺ​ក្រពះ​ផង​។ បើសិនជា​អ្នក​ឈឺក្រពះ ចូរ​ញ៉ាំ​តែ​ជី​អង្កាម​ស្រស់ៗ និង​ក្តៅ​ទើប​មាន​ប្រសិទ្ធភាព​បំបាត់​អាកា​រៈ​នេះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com