ជាតិ
សម្ដេច ហ៊ុន សែន ផ្ដាំទូតបរទេសឈប់យករឿងកិច្ចការផ្ទៃក្នុងកម្ពុជា មកពិភាក្សាជាមួយសម្ដេចទៀត
× ភ្នំពេញ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយគ្រឹស្ទបរិស័ទ្ធ នៅព្រឹកថ្ងៃទី២៥ ឧសភានេះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំទៅបណ្ដាទូតនានាប្រចាំកម្ពុជា ឲ្យបញ្ឈប់ការយកបញ្ហាផ្ទៃក្នុងប្រទេសកម្ពុជា មកសុំជួបពិភាក្សាជាមួយសម្ដេចទៀត។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាផ្ទៃក្នុងកម្ពុជានេះ គឺសម្ដេច អាចជជែកដោះស្រាយបានតែជាមួយជនជាតិកម្ពុជាប៉ុណ្ណោះ ហើយមិនចង់ជជែកជាមួយជនបរទេសឡើយ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបន្ថែមដូច្នេះថា៖«សូមផ្តាំទៅទូតទាំងឡាយ បើចង់ជួបខ្ញុំនិយាយពីទំនាក់ទំនងទ្វេរភាគីខ្ញុំជួប តែបើនិយាយពីកិច្ចការផ្ទៃក្នុងកម្ពុជាខ្ញុំមិនជជែកជាមួយទៀតទេ។ ថ្ងៃក្រោយបើដាក់សំណើរសុំជួប ហ៊ុន សែន កុំលើកយកកិច្ចការផ្ទៃក្នុងកម្ពុជាមកជជែក។ ខ្ញុំជជែកបញ្ហានេះបានជាមួយតែជនជាតិកម្ពុជាប៉ុណ្ណោះ មិនជួបជជែកជាមួយជនបរទេសទេ។ បើជួបជនបរទេសក៏និយាយតែកិច្ចការអន្តរជាតិ ការអភិវឌ្ឍជាតិ និងសង្គមប៉ុណ្ណោះ…។
សម្ដេច ហ៊ុន សែន បានចាត់ទុកទង្វើររបស់ទូតបរទេសនៅកម្ពុជាមួយចំនួន បាននឹងកំពុងលូកដៃចូលកាន់តែជ្រៅក្នុងកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ៕
Tag:
ហ៊ុន សែន
ស្ថានទូត
© រក្សាសិទ្ធិដោយ thmeythmey.com